Home សង្គម នាយករដ្ឋមន្រ្តីកម្ពុជា ត្រៀមហោះទៅជួបលោក ស៊ី ជិនពីង និងលោក លី ខឺឈៀង ខណៈប្រទេសចិនកំពុងផ្ទុះវីរុសកូរ៉ូណា

នាយករដ្ឋមន្រ្តីកម្ពុជា ត្រៀមហោះទៅជួបលោក ស៊ី ជិនពីង និងលោក លី ខឺឈៀង ខណៈប្រទេសចិនកំពុងផ្ទុះវីរុសកូរ៉ូណា

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញទៅជួបពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ក្នុងពេលដែលប្រទេសចិន កំពុងផ្ទុះការរីករាលដាលជំងឺផ្លូវដង្ហើម បង្កដោយវីរុសកូរ៉ូណាថ្មី ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន​ របស់ក្រសួងការបរទេស នៅថ្ងៃទី៥ កុម្ភៈបានឲ្យដឹងថា តបតាមការអញ្ជើញរបស់លោក លី ខឺឈាង នាយករដ្ឋមន្រ្តីនៃក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ពីរដ្ឋធានី សេអ៊ូល សាធារណរដ្ឋកូរ៉េ ដើម្បីបំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ។

គណៈប្រតិភូអញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ មន្ត្រីជាន់ខ្ពស់មួយចំនួន នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ច នៃសភាពាណិជ្ជកម្មកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងមានជំនួបជាមួយលោក លី ខឺឈាង ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ទ្វេភាគីលើវិស័យផ្សេងៗ និងផ្លាស់ប្តូរទស្សនៈគ្នា លើការរីករាលដាលជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា ដែលកំពុងកើតមានឡើង រួមទាំងបញ្ហាមួយចំនួន ដែលជាផលប្រយោជន៍រួម និងជួបសំដែងការគួរសមជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាមានិតចិនផងដែរ ៕

 

Previous articleប្រធា​ន​ប​ក្ស​សួ​រ​លោ​ក​ ​ស៊ុន​ ​ចា​ន់​ថុ​ល​ថា​តើ​ប្រ​ធាន​ម​ន្ទី​រ​សា​ធា​រ​ណ​កា​រ​ពិ​ត​ជា​មា​ន​រ​ប​ប​ពិ​សេ​ស​ផ្ទះ​មួ​យ​ល្វែ​ង​ ​អ្ន​កបើ​ក​ប​រ​ ​និ​ង​ចុ​ង​ភៅ​ម្នា​ក់​ពិ​ត​ឬ​អ​ត់​?​
Next articleចន ច័ន្ទលក្ខិណា ៖អត់ឃើញក្រុមអ្នកជួយឈឺឆ្អាលស៊ែរព័ត៌មានមន្ត្រីយោធាបាញ់សម្លាប់គូដណ្តឹង ឬអត់ហ៊ាន ?​