ភ្នំពេញ៖ បន្ទាប់ពីការិយាល័យ e-governmentរបស់កូរ៉េបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងមហាផ្ទៃកម្ពុជាពាក់ព័ន្ធនឹងការជំរុញអុីហ្កាវើមិន លោកសាស្រ្តាចារ្យអាញ់ មូនស៊ុកស្ថាបនិកនៃ e-government របស់ប្រទេសកូរ៉េ បានប្រកាសថានឹងមកកាន់ប្រទេសកម្ពុជាជួយបណ្ដុះបណ្ដាលនិងរៀបចំប្រព័ន្ធ e-governmentដល់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យអាញ់ មូនស៊ុក ប្រធាននៃគណៈកម្មាធិការប្រឹក្សាយោបល់ដែលនៅក្រោមប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ នេះ សម្ដេចតេជោ ហ៊ុន សែនមានប្រសាសន៍ដែរថាពាក់ព័ន្ធនឹងe gavement នេះរាជរដ្ឋាភិបាលកម្ពុជាក៏ធ្វើការបានមួយចំនួនធំដែរហើយហើយអ្វីដែលសម្ដេចចង់បាននោះគឺការបណ្ដុះបណ្ដាលការរៀបចំផែនការមេការចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹង eaga ភូមិន្ទពីកូរ៉េដល់ប្រទេសកម្ពុជាហើយជាពិសេសទៀតក្នុងការបណ្ដុះបណ្ដាលមន្ត្រីមុននឹងរៀបចំផែនការមេឬផែនទីចង្អុលផ្លូវ ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលផ្នែកអ៊ីហ្គាវើមិននេះ។
សម្ដេចតេជោក៏បានស្នើសុំឲ្យខាងភាគីកូរ៉េស្វែងយល់ពីស្ថានភាពនៃអាយធីក៏ដូចជា e-goverment នៅប្រទេសកម្ពុជា មុននឹងការរៀបចំ ផែនការមេនេះក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ។
ជាការឆ្លើយតប លោកសាស្ត្រាចារ្យ អាញ់មូនសុក បានលើកឡើងបទពិសោធន៍ខ្លះរបស់រដ្ឋាភិបាលកូរ៉េ ជាពិសេសកន្លងមកនេះគឺខាងការិយាល័យ e-government របស់កូរ៉េ បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងមហាផ្ទៃកម្ពុជា ពាក់ព័ន្ធនឹងការជំរុញអុីហ្កាវើមិននេះ ហើយរដ្ឋាភិបាលកូរ៉េចង់ជំរុញកិច្ចសហប្រតិបត្តិការរវាងកូរ៉េនិងកម្ពុជាពាក់ព័ន្ធនឹងការងារ e-government នេះ មិនតែប៉ុណ្ណោះ លោកសាស្រ្តាចារ្យបញ្ជាក់ថា ប្រធានាធិបតីរបស់កូរ៉េ ក៏មានឆន្ទៈខ្ពង់ខ្ពស់ខ្លាំង ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លើសពីនេះទៀតលោកសាស្រ្តាចារ្យបានមានប្រសាសន៍ដែរថា a government នេះអាចជួយរដ្ឋាភិបាលកម្ពុជាជាច្រើននៅក្នុងគ្រប់វិស័យទាំងអស់ជាពិសេសធ្វើយ៉ាងណាឲ្យមន្ត្រីរាជរដ្ឋាភិបាលជាមន្ត្រីរាជការអាចរៀនសូត្រឱ្យបានច្រើនដើម្បីចូលរួមការអនុវត្តនៅ e-governmentនេះ ។ ជារួមសម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ជាពិសេសនៅក្នុងការរៀបចំការបណ្ដុះបណ្ដាល ការរៀបចំផែនការមេ ហើយនិងស្វាគមន៍ចំពោះជំនួយពីកូរ៉េ ក្នុងការបណ្ដុះបណ្ដាលផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យe-government ប្រទេសកម្ពុជាមានការរីកចម្រើនមួយកម្រិតធំទៀត។
លោកសាស្ត្រាចារ្យអាញ់មូនស៊ុក បញ្ជក់ថាលោក នឹងអញ្ជើញទៅកម្ពុជា ដើម្បីជួយក្នុងការបណ្ដុះបណ្ដាលក៏ដូចជាការរៀបចំផែនការមេសម្រាប់ e-government ផងដែរ។ជារួមក្រោយការសិក្សានឹងពិភាក្សារួចហើយនោះគឺខាងរដ្ឋាភិបាលកូរ៉េនឹងរៀបចំការផ្ដល់ជាជំនួយឥតសំណងដល់ប្រទេសកម្ពុជាក្នុងការពាក់ព័ន្ធនឹងអ៊ីហ្កាវើមិននេះក្នុងការបណ្ដុះបណ្ដាលនិងការរៀបចំផែនការមេ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យ e-government។