យោងតាមរបាយការណ៍ចុងក្រោយបានឲ្យដឹងថា Brad Pitt តែងតែមានក្តីសង្ឈឹមដោយថ្ងៃណាមួយអាចបន្តតំណែងជាឪពុកនិងកូន ជាមួយកូនច្បង Maddox Jolie-Pitt ។
យោងតាមព័ត៌មាន The Sun បានចុះផ្សាយឲ្យដឹងថា ក្នុងពិធីប្រគល់ពានរង្វាន់ BAFTAs (British Academy Film Awards)ដែលធ្វើឡើងនាថ្ងៃម្សិលមិញ មានវត្តមានតារាល្បីៗចូលរួម នៅលើពិភពលោក ។ ក្នុងនោះ Brad Pitt គួរតែស្ថិតក្នុងបញ្ជីរនោះដែរ ដើម្បីបង្ហាញខ្លួនលើកម្រាលព្រំក្រហម ព្រោះគាត់ជាតួអង្គដ៏សំខាន់មួយរូបដែរ ។
ទោះបីជាយ៉ាងណានៅនាទីចុងក្រោយគេមិនបានឃើញ តារាសម្តែងរូបនេះឡើយ ដោយមានមូលហេតុផ្ទាល់ខ្លួនថា «រវល់ការងារផ្ទះ» ។
ប្រភពដែលអាចទុកចិត្តបាន ពី The Sun បានបង្ហើបថា កូនច្បង Maddox ជាមូលហេតុតែមួយគត ដែល Pitt ស្ទាក់ស្ទើរ ដោយលុបចោលការហោះហើរទៅកាន់អង់គ្លេស ។ ដើមហេតុដំបូង វាត្រូវបានគេដឹងថា មកពី Maddox បានប្រកាសពីជម្លោះឪពុករបស់ខ្លួន ជាមួយម្តាយ ដែលពេលនោះ ជាដំណើរហោះហើរជុំគ្រួសារនៅឆ្នាំ ២០១៦៕