ភ្នំពេញ៖ បើអ្វីដែលសមត្ថកិច្ចលើកឡើងនោះប្រាកដមួយរយភាគរយ នេះជាអំពើឃោរឃៅបំផុត ដោយបានសម្លាប់ទារកអាយុ ពី ១សប្តាហ៍ទៅ ៤សប្តាហ៍វេចខ្ចប់ថង់ខ្មៅហើយ យកទៅបញ្ចុះនៅក្នុងវត្តព្រែកតាមាក់ ។
មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅថ្ងៃទី៣១.០១.២០២០វេលាម៉ោង១៧.៣០នាទីចំណុច ភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយគេប្រទះឃើញ ជនរងគ្រោះ ជាទារក មិនស្គាល់អត្តសញ្ញាណភេទស្រី អាយុប្រហែល ពី១សប្តាហ៍ទៅ៤សប្តាហ៍(ស្លាប់)ត្រូវបាន វេចខ្ចប់យកមកបោះ ចោល។
យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបង្ហោះនៅ២ម៉ោងមុនថ្ងៃទី៤ ខែកុម្ភៈ បានរៀបរាប់ថា នៅថ្ងៃទី៣១.០១.២០២០វេលាម៉ោង១៧.៣០ នាទីប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវលេខ៣៨១ ក្នុងភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលប្រទះឃើញថង់ផ្លាស្ទីក ពណ៌ខ្មៅមួយ នៅជិតរបងសាលា ស្រុកខ្សាច់កណ្តាល ហើយចុះពិនិត្យមើលឃើញសាក
សពទារក និងរាយការណ៍ជូននគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកតាមាក់ បន្ទាប់មកសមត្ថកិច្ចជំនាញ សហការជាមួយក្រុមប្រឹក្សាឃុំ ព្រែកតាមាក់ គ្រូពេទ្យ កម្លាំងនគរបាលប៉ុស្តិ៍ បានចុះពិនិត្យសាកសពទារក ត្រូវបានគេដាក់ក្នុងថង់ផ្លាស្ទីកពណ៌ខ្មៅ រុំខោកីឡាពណ៌ខ្មៅជើងខ្លី ឆ្នូតពណ៌លឿង និងកន្សែងពោះគោមួយ ហើយក៏យកមកបញ្ចុះនៅក្នុងវត្តព្រែកតាមាក់ ។
ផេកខាងលើបានបន្តថា ដល់ថ្ងៃទី០៤.០២.២០២០ វេលាម៉ោង៩:០០នាទីគណកម្មការចម្រុះរួមមាននាយកដ្ឋានបច្ចេកទេសក្រសួងមហាផ្ទៃ ការិយាល័យបច្ចេកទេសខេត្តកណ្ដាល និងអង្គការ CPU សហការជាមួយជំនាញពិនិត្យហេតុស្រុក គ្រូពេទ្យ ក្រុមប្រឹក្សាឃុំព្រែកតាមាក់ នគរបាលប៉ុស្តិ៍ និងមេភូមិ បានគាស់សាកសពពិនិត្យឡើងវិញ ។
-ការពិនិត្យសាកសពមានស្លាកស្នាម៖-របួសផ្នែកខាងស្តាំមួយចំហៀងខ្លួនលើបញ្ឆិតរន្ធផ្ចិត ចំហៀងខាងឆ្វេងក្រោមដោះមានស្នាមជាំទំហំ ៧មីលីម៉ែត្រ x ៣មីលីម៉ែត្រ មានស្នាមជាំរាងអក្សរV ប្រវែង១៨មីលីម៉ែត្រ និង
១២មីលីម៉ែត្រ មានខ្ទាំឈាមនៅក្នុងឆ្អឹង ក្បាលឆ្អឹងជាប់ត្រគាក អង្គញ់ក្បាលជង្គង់ខាងឆ្វេងមានស្នាមជាំ ស្នាមជាំលើជើងខាងឆ្វេងពណ៌ខៀវក្រហមផ្នែកខាងក្នុងប្រវែង១០មីលី
ម៉ែត្រx១០មីលីម៉ែត្រ ដៃស្តាំរលួយដោយសារកប់នៅក្នុងដី ដៃឆ្វេងមានស្នាមប្រែពណ៌នៅផ្នែកគូថមានស្នាមរលាកនៅត្រគាកខាងឆ្វេងផ្នែកខាងក្រោយ មានស្នាមរបួសទំហំ៦មីលីម៉ែត្រx៦មីលីម៉ែត្រ ។
ជាមួយគ្នានេះដែរសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ក្រោយពីពិនិត្យដោយហ្មត់ចត់អង្គការ CPU និងជំនាញនគរបាលបច្ចេកទេសក្រសួងមហាផ្ទៃ និងជំនាញនគរបាលបច្ចេកទេសខេត្តកណ្ដាល សន្និដ្ឋានថា សាកសព ទារកស្លាប់ដោយសារ អំពើឃាតកម្ម ក្រោយមកបានយកសាកសពទៅបញ្ចុះនៅក្នុងវត្តព្រែកតាមាក់ ៕