ភ្នំពេញ៖ពិតជាគួរឲ្យសរសើរទឹកចិត្តចំពោះតារាស្រីកញ្ញា មាន សូនីតាស្របពេលដែលឈានជិតចូលដល់ឱកាសនៃថ្ងៃខួបកំណើតរបស់ខ្លួនស្រាប់តែនាងបានប្រកាសបញ្ចេញដាក់លក់នូវខោអាវឡៃឡុងមួយទឹកៗដើម្បីប្រមូលថវិកាជួយដល់កុមារកំព្រាពិសេសនោះគឺក៏មានការរៀបចំពិធីជួបជុំអាហារសាមគ្គីជាមួយកុមារកំព្រាទាំងនោះផងដែរ។
ការប្រកាសប្រមូលដាក់លក់ខោអាវឡៃឡុងមួយទឹករបស់តារាសម្តែងកញ្ញា មាន សូនីតា នេះបានធ្វើឲ្យមហាជននិងអ្នកគាំទ្រមួយចំនួនធំបានសម្តែងការគាំទ្រហើយលើកសរសើរទឹកចិត្តដ៏ល្អរបស់នាងខណៈដែលកន្លងមកគេកត់សម្គាល់ឃើញមានតារាសិល្បៈដទៃទៀតឲ្យតែដល់ពេលវេលានៃថ្ងៃពិសេស ខួបកំណើតខ្លួនភាគច្រើនតែងតែយកឱកាសនេះធ្វើពិធីជួបជុំផឹកស៊ីសប្បាយជាមួយមិត្តភក្តិជាដើម។
កញ្ញា មាន សូនីតា បានរៀបរាប់ភ្ជាប់និងវីដេអូបង្ហាញម៉ូដខោអាវសម្រាប់លក់ឡៃឡុងនោះថាឆ្នាំនេះមានចលនាសប្បាយៗទៀតហើយរវល់យ៉ាងណាក៏ត្រូវឆ្លៀតឲ្យបាន…..!ខោអាវទាំងអ ស់រៀប៣ថ្ងៃហើយគឺអត់បានចេញពីផ្ទះទេ និយាយរួមដូចចូលម្លប់តែម្តង។ឥឡូវកុំអោយខាតពេល សូនីតា សូមជម្រាបថានាងខ្ញុំសប្បាយចិត្តណាស់សម្រាប់ខួបកំណើតឆ្នាំនេះ សូនីតា មានការងារធ្វើអោយហត់ទៀតហើយតែពេញចិត្តនឹងធ្វើវា។
ស្រីស្រស់ មាន សូនីតា បន្ថែមថាចំពោះសម្លៀកបំពាក់ទាំងអស់ ជាខោអាវដែលខ្ញុំពាក់រាល់ថ្ងៃ ស្រលាញ់ណាស់ ហើយក៏ស្តាយណាស់ដែរនេះជាលើកទីមួយ តែមិនអីទេជាមួយការងារដែលខ្ញុំពេញចិត្ត ខ្ញុំសប្បាយក្នុងការឃើញស្នាមញញឹមរបស់គាត់។សម្រាប់ថវិការដែលបានពីការលក់សម្លៀកបំពាក់ខ្ញុំនឹងយកទៅធ្វើអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់ជាមួយក្មេងៗកុមារកំព្រានាពេលឆាប់ៗនេះ។
ជាមួយគ្នានៃការប្រកាសរបស់តារាសម្តែងមានប្រជាប្រិយភាពកញ្ញា មាន សូនីតា ខាងលើនេះដែរគេមិនទាន់ដឹងទេថាតើឱកាសថ្ងៃខួបកំណើតនាងនឹងចូលមកដល់ថ្ងណានៅឡើយទេ។ចំណែកឯទីកន្លែងដែលត្រៀមនឹងរៀបចំអាហារសាមគ្គីជាមួយក្មេងកំព្រានោះដែរក៏នាងមិនទាន់បញ្ជាក់ច្បាស់ថាត្រូវធ្វើនៅទីកន្លែងណានោះដែរ៕ តារារស្មី





