ភ្នំពេញ៖ ក្រោយពីហក់ចូលច្រៀងក្នុងផលិតកម្ម Galaxy Navatra តារាចម្រៀងស្រីវ័យក្មេង អ៊ុក សុវណ្ណារី ក្តោបបានទីផ្សារយ៉ាងខ្លាំង ជាមួយបទល្បីៗ ដែលនិពន្ធឡើងដោយកវិល្បីឈ្មោះ យឹម តាស្រង់ ។
មុនបទ «រើសពេក» ដែលចេញនារាត្រីយប់មិញនេះ អ៊ុក សុវណ្ណារី បានទទួលការចាប់អារម្មណ៍រួចរាល់ហើយ តាមរយៈបទ «ខ្ញុំក្លាយជាអ្នកជំងឺស្នេហា » ដែលជាបទនិពន្ធឡើង ដោយលោក យឹម តាស្រង់ នឹងជាបទផ្ទុះការគាំទ្រខ្លាំងមានអ្នកទស្សនារាប់លាននាក់ ។ លើសពីនេះទៀត តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មលោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្ត ចេញបទចម្រៀងថ្មីមួយទៀត គឺបទ «រើសពេក» ដោយទទួលបានការគាំទ្រដូចគ្នា ដោយមានអ្នកចុច Like និង Share ខ្ទង់ K នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។
បទ «រើសពេក» នេះដែរនឹងធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចយកទៅចាក់រាំកម្សាន្តជួបជុំ ក្រុមគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខផងដែរ។
បញ្ជាក់ផងដែរថា បទចម្រៀងខាងលើនេះ និពន្ធឡើងដោយលោក និពន្ធ Melody និងទំនុកច្រៀង យឹម តាស្រង់ និពន្ធបទភ្លេង សាក់ ៕
ស្តាប់បទចម្រៀង រើសពេកដូចខាងក្រោមនេះ៖





