ភ្នំពេញ៖តារាចម្រៀងប្រុស-ស្រីពីររូបដំបូលផលិតកម្មហង្សមាសគឺអ្នកនាង សុគន្ធ នីហ្សា និងលោក ណុប បាយ៉ារិទ្ធ ពេលនេះបានធ្វើឲ្យអ្នកគាំទ្រនិងមហាជនមានការភ្ញាក់ផ្អើលហើយចាប់អារម្មណ៍គ្រប់គ្នាបន្ទាប់ពីបានឃើញការចែករំលែករូបភាពជាច្រើនសន្លឹកបង្ហាញពីភាពស្និទ្ធស្នាលគ្នាខ្លាំងប្រៀបដូចជាគូស្នេហ៍ផងនោះ។
រូបភាពស្និទ្ធកៀកកើតរវាងតារាចម្រៀងអ្នកនាង សុគន្ធ នីហ្សា និងលោក ណុប បាយ៉ារិទ្ធ បាននឹងកំពុងក្លាយជាប្រជាធានបទដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់មហាជនដោយហេតុថាពួកគេមិននឹកស្មានតារាប្រុស-ស្រីមួយគូនេះចេះស្រលាញ់រាប់អានគ្នាក្នុងនាមជាអ្នកសិល្បៈបងប្អូនខុសប្លែងពីតារាឯទៀតដែលចាំតែច្រណែនឬកាត់កុងគ្នានោះឡើយ។
តាមរយៈរូបថតនោះគេកត់សម្គាល់ឃើញតារាស្រីអ្នកនាង សុគន្ធ នីហ្សា បានឈបគៀកកើតគ្នាជាមួយរូបភាពនៃការថើបថ្នល់ សុគន្ធ នីហ្សា ពីសំណាក់តារាប្រុសលោក ណុប បាយ៉ារិទ្ធ គួឲ្យច្រណែនផងដែរ។ទង្វើរនេះបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនធំបង្ហាញអារម្មណ៍រំភើបជំនួសអ្នកទាំងពីព្រោះតែទិដ្ឋភាពដ៏កម្រនេះផងដែរ។
សូមបញ្ជាក់ថាតារាចម្រៀងអ្នកនាង សុគន្ធ នីហ្សា និងលោក ណុប បាយ៉ារិទ្ធ បើតាមការសង្កេតឃើញពីផ្សាចម្រៀងបច្ចប្បន្នពួកគេទាំងពីរក៏ចាប់ផ្តើមមានភាពមមាញឹកតាមរយៈការចេញច្រៀងនៅតាមបណ្តាកម្មវិធីប្រគុំតន្រ្តីតាមបណ្តាខេត្តនានាដែលនេះជាឱកាសចេញកើបលុយធំនារដូវខែប្រាំងផងដែរ៕តារារស្មី





