ភ្នំពេញ៖តារាសម្តែង សូ លីហ្សាស្របពេលដែលបានវត្តមានពីវិថីសិល្បៈមានរយៈពេលមួយសន្ទុះធំបន្ទាប់ពីលេចធ្លាយដំណឹងស្នេហ៍ជួយបុរសម្នាក់ដែលជាគូកំណាន់ចិត្តមានទ្រព្យធន់ច្រើនស្តុកស្តម្ភនោះពេលនេះស្រាប់តែមានដំណឹងដ៏រសើបនិងភ្ញាក់ផ្អើលថាបច្ចុប្បន្នតារាស្រីរូបនេះកំពុងមានផ្ទៃពោះដោយពុំធ្លាប់មានដំណឹងនៃអាពាហ៍ពិពាហ៍នោះទេ។
តារាស្រី សូ លីហ្សា កន្លងមកត្រូវបានទស្សនិកជននិងអ្នកនិយមតាមដានវិស័យសិល្បៈស្គាល់តាមរយៈការលេចមុខសម្តែងភាពយន្តឬថតពស្ពតពាណិជ្ជកម្មរបស់ផលិតផលនានាជាដើមប៉ុន្តែក្រោយពេលសាងកេរិ៍ឈ្មោះលើវិស័យមួយនេះបានមួយរយៈពេល សូ លីហ្សា ក៏បានមុខពីអាជីពសិល្បៈវិញ។ កាលនោះត្រូវបានប្រពភពបង្ហើបថាការបាត់វត្តមានពីសិល្បៈនេះគឺព្រោះនាងមានសម្ព័ន្ធភាពជាមួយម្ចាស់ស្នេហ៍និងងាក់មកចាប់អាជីពលក់សម្លៀក់បំពាក់ខ្លួនឯងវិញ។
យ៉ាងណាមិញខណៈពេលដែលដំណឹងអវត្តមានសិល្បៈនេះបានកាន់តែរសាត់ឆ្ងាយពីអ្នកគាំទ្រនិងមហាជនថ្មីៗនេះស្រាប់តែមានប្រភពព័ត៌មាននិយាយថាសូ លីហ្សាពេលនេះកុំពុងមានផ្ទៃពោះជាមួយម្ចាស់ចិត្តទាំងមិនទាន់រៀបការ។ប្រភពបានបន្តថាដំណឹងមានផ្ទៃពោះរបស់ សូ លីហ្សា នេះបានធ្វើឲ្យមានពាក្យខ្សឹបខ្សៀវថាតារាស្រីរូបនេះបានរំលងប្រពៃណីមិនខុសពីពាក្យចាស់តែងនិយាយថាទុំមុនស្រគាលនោះទេ។
គេហទំព័រOBN Asia នៅព្រឹកថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២០នេះនៅមិនទាន់ទំនាក់ទំនងស្វែងរកការបំភ្លឺពីតារាស្រី សូ លីហ្សា បាននៅឡើយទេជុំវិញព័ត៌មានខាងលើនេះ។ប៉ុន្តែយ៉ាងណាមិញក៏មានប្រភពខ្លះទៀតបានបង្ហើបដែរថាថ្វីត្បិតែ សូ លីហ្សា មិនទាន់រៀបការពិតមែនតែនាងនិងគូស្នេហ៍បានចុះសំបុត្រអាពាហ៍ពិពាហ៍រួចហើយគ្រាន់តែថាមិនទាន់កំណត់ថ្ងៃរៀបការប៉ុណ្ណោះ៕ អត្ថបទ៖ តារារស្មី




