Home សង្គម ឥឡូវនេះពលរដ្ឋអាចបង់ថ្លៃសំរាមតាមរយៈធានាគារអេស៊ីលីដា វីង e money លីហួរវេលុយ pipay និងtrumoneyជាដើម

ឥឡូវនេះពលរដ្ឋអាចបង់ថ្លៃសំរាមតាមរយៈធានាគារអេស៊ីលីដា វីង e money លីហួរវេលុយ pipay និងtrumoneyជាដើម

0

ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានាព្រឹកថ្ងៃទី១ ខែកុម្ភៈនេះ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានឲ្យដឹងថា ប្រជាពលរដ្ឋអាចបង់ថ្លៃសេវាសំរាមសម្រាប់ខែមករា តាមរយៈធានាគារអេស៊ីលីដា ធនាគារឯកទេសវីង e money លីហួរវេលុយ pipay tru money ដោយក្នុងមួយប្រត្តិបត្តិការ ចំណាយថ្លៃសេវាចាប់ពី៥០០រៀលទៅ៨០០រៀលតែប៉ុណ្ណោះ ទៅតាមទំហំទឹកប្រាក់នៃ ការបង់ ប៉ុន្តែប្រជាពលរដ្ឋក៏អាចបង់ជាឆ្នាំក៏បាន ដោយមាន ភាពចំណេញច្រើនគឺអស់ថ្លៃសេវាតែម្តងប៉ុណ្ណោះ។

លោកអភិបាលរងបាន បញ្ជាក់ថា ប្រជាពលរដ្ឋដែលត្រូវបង់ថ្លៃសេវាប្រមូលសំរាមនៅក្នុងខែមករានេះ គឺគ្មានការប្រែ ប្រួលទេ គឺអនុវត្តន៍ តាម តារាងតម្លៃកាលពីខែតុលា ឆ្នាំ២០១៩កន្លងទៅជាគោល។

ចំណែក លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញក៏បានបញ្ជាក់ដែរថា ប្រព័ន្ធបង់ប្រាក់សេវា ប្រមូលសំរាមនេះចាប់បើកពីថ្ងៃទី១ដល់ថ្ងៃទី១៥ ខែកុម្ភៈ ដូច្នេះប្រជាពលរដ្ឋដែលខកខានបង់ គឺ ចាត់ចូលជាបំណុលដែលត្រូវបង់នៅខែបន្ទាប់។
សូមបញ្ជាក់ថា ការអនុវត្តប្រព័ន្ធបង់ប្រាក់ថ្មីតាមរយៈអេឡិចត្រូនិចនេះ បានធ្វើឡើងបន្ទាប់ពី រដ្ឋបាលរាជធានីភ្នំពេញបានទទួលសិទ្ធិក្នុងការធ្វើប្រតិបត្តិការធ្វើអាជីវកម្មអន្តរកាលនៃការប្រមូល សំរាមនៅរាជធានីភ្នំពេញ ដោយរង់ចាំការដេញថ្លៃរបស់ក្រុមហ៊ុនប្រមូលសំរាមថ្មី៕

 

 

Previous article​សូ លី​ហ្សា​ ​មិ​ន​​ទា​ន់​មាន​ដំ​ណឹ​ង​អា​ពា​ហ៍ពិ​ពា​ហ៍​ផ​ង​ស្រា​ប់​តែធ្លា​យ​ដំ​ណឹ​ង​មា​ន​ផ្ទៃ​ពោះ​
Next articleដោយ​​សារ​ជំ​ងឺ​កូ​រ៉ូ​ណា​ ​កំ​ណើន​សេ​ដ្ឋ​កិ​ច្ច​ក​ម្ពុ​ជា ​នៅ​ឆ្នាំ​២​០​២​០​ ​អា​ច​នឹង​ធ្លា​ក់​ម​ក​ត្រឹ​ម​រង្វង់ ៦%