ភ្នំពេញ៖តារាសម្តែងស្រីចូលចិត្តតុបតែងខ្លួនសិចស៊ីកញ្ញា បេននី យ៉ាំង មុននេះបានបញ្ចេញសារយ៉ាងចាក់ដោតចំពោះអ្នកដែលធ្លាប់រិះគន់នាងទាក់ទងនឹងការពាក់ម៉ាស់ខណៈដែលពេ លនេះកំពុងមានការជ្រួលច្របល់លើករណីនៃជំងឺឆ្លងប្រទេសថ្មីកូរ៉ូណាដែលក្រសួងអំពាវនាវឲ្យប្រជាពលរដ្ឋនាំគ្នាពាក់ម៉ាស់ការពារគ្រប់គ្នា។
ការចេញមុខរបស់តារាស្រី បេននី យ៉ាំងនេះពុំមែនចង់សំដៅលើប្រជាពលរដ្ឋឬមហាជនរបស់ខ្មែរទូទៅនោះទេគឺនាងគ្រាន់តែចង់សំដៅលើបុគ្គលមួយចំនួនតូចធ្លាប់ធ្វើការរិះគន់សើចចំអកខ្លួនរឿងពាក់ម៉ាស់គ្រាវះកាត់កែសម្ផស្សជាបន្តបន្ទាប់។ក្នុងនោះដែរកញ្ញា បេននី យ៉ាំង ក៏បានប្រកាសចូលរួមសកម្មភាពទិញម៉ាស់ចែកជូនដល់ប្រជាពលរដ្ឋខ្មែរផងដែរ។
ផ្អែកតាមខ្លឹមសាររបស់កញ្ញា បេននី យ៉ាំង បានលើកឡើងថាលើកមុនគ្រប់គ្នាតែងសួរ និង អ្នកខ្លះចំអកខ្ញុំថាតើពាក់ម៉ាស់រហូតអ៊ីចឹងអត់ចេះហប់ទេហី? សំណួរនេះ ពេលនេះវាមានចំលើយនៅលើខ្លួនអ្នកសួរហើយ បើពិតជាគ្មានបញ្ហា ឬចាំបាច់គឺគេមិនចាំបាច់ពាក់វាទេ ហើយក៏ល្មមឈប់ប្រមាថមើលងាយសើចចំអកគ្នាទៀតទៅ។
តារាសិចស៊ីកញ្ញា បេននី យ៉ាំង បានបន្តថាមើលមិនឃើញទេអ្នកសើចគេក៏ត្រូវពាក់ម៉ាស់ដែរហើយពេលនេះ យល់អារម្មណ៍ខ្ញុំហើយមែនទេ!! ថាហប់ ឬអត់ហើយមែនទេ? គួរចេះស្រលាញ់នឹងលើកទឹកចិត្តមនុស្សក្នុងគ្រាលំបាក។នាងខ្ញុំនឹងប្រមូលទិញម៉ាស់ពេទ្យអោយបានច្រើនបំផុតដើម្បីចែកដល់អ៊ុំពូមីងក្រីក្រក៏ដូចជាមណ្ឌលកុមារកំព្រារផងដែរ។
បេននី យ៉ាំង បាននិយាយទៀតថាសូមអរគុណដល់បងប្អូនខ្មែរមួយចំនួនធំដែលមានទឹកចិត្តស្រលាញ់គ្នានឹងជួយគ្នាក្នុងគ្រាលំបាកនេះ សូមបងបងបន្តរអំពើរសបុរសនេះបន្តរទៀត។ជា មួយគ្នានេះនៃការលើកឡើងរបស់ស្រីស្រស់ បេននី យ៉ាំង ខាងលើនេះបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនយល់ថានាងពិតជានិយាយត្រូវហើយគាំទ្រទង្វើរប្រកាសចែកម៉ាស់ដល់ប្រជាពលរដ្ឋ៕