គ្រូបង្វឹករបស់ហង្សក្រហមនិយាយពីរបួស Mane ដែលបង្កផលលំបាកដល់លោក​

0

នៅក្នុងរាត្រីប្រកួត​ដ៏អស្ចារ្យ Jurgen Klopp បានយកឈ្នះទៅលើក្រុម Wolverhampton Wanderers ក្នុងលទ្ធផល 2-1 ដែលជាការប្រកួតក្រៅផ្ទះ ប៉ុន្តែពេលនេះ​វាបានក្លាយជាក្តី កង្វល់មួយទៀត ក្រោយពេលដែល Mane មានបញ្ហារបួស ។

Mane ត្រូវបាន បង្ខំឲ្យ ចាកចេញក្នុងតង់ទីមួយនៃការប្រកួតក្របខ័ណ្ឌ Premier League របស់ពួកគេជាមួយនឹងក្រុម Wolves ។​

ក្នុងបទសម្ភាសន៍ជាមួយអ្នកព័ត៌មានលោក Klopp លោកបាននិយាយថា សង្ឈឹមថារបួសរបស់គាត់នឹងមិនអាក្រក់នោះទេ ប៉ុន្តែយើងដឹងនៅថ្ងៃស្អែក ។

Klopp និយាយថា “យើងមិនទាន់ដឹងច្បាស់ថាតើរបួសនេះជាសាច់ដុំអ្វីទេ។ គាត់មានអារម្មណ៍ថាកំពុងជាប់សរសៃពួរ។ យើងមិនទាន់ដឹងនៅឡើយទេយើងត្រូវរង់ចាំ។ យើងនឹងមើល។ ”

ក្នុងនោះដែរលោក បានរំពឹងថា ខ្សែប្រយុទ្ធរូបនេះ នឹងមិនប្រកួតជាមួយ West Ham និង Southampton នៅសប្តាហ៍ក្រោយ។ លោកបានបន្តថា ថ្ងៃអាទិត្យជួប Shrewsbury ថ្ងៃពុធ West Ham និងថ្ងៃសៅរ៍ជួប Southampton នោះជារឿងដែលលំបាកណាស់ ។

ទោះបីជាយ៉ាងណាលោក បានបន្តថា លោកនឹង​បន្តរកដំណោះស្រាយ ជូនដល់ក្រុម របស់លោក ៕