ភ្នំពេញ៖អតីតតារាស្រីសម្បូរទឹកភ្នែកដែលភាគច្រើនក្តោបបានឱកាសសម្តែងតួកំសត់អ្នកនាង ដាញ់ ម៉ូនីកា ក្រោយពេលបាត់មុខមួយសន្ទុះធំពីអាជីពសិល្បៈទាំងស្រុងបន្ទាប់ពីសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីអាណិកជនខ្មែរ-រស់នៅក្រៅស្រុកនោះក៏ស្រាប់តែថ្មីៗនេះបានលេចវត្តមានយ៉ាងភ្ញាក់ផ្អើលនៅស្រុកខ្មែរជាមួយប្តីនិងកូនជាទីស្រលាញ់របស់ខ្លួន។
ការបង្ហាញវត្តមានរបស់អតីតតារាស្រីក្នុងរឿង ទុំទាវ អ្នកនាង ដាញ់ ម៉ូនីកា នៅលើទឹកដីប្រទេសកំណើតនេះដែរបានធ្វើឲ្យអ្កគាំទ្រនាងមួយចំនួននឹកស្មានថាតារាស្រីរូបអាចឆ្លៀតពេលមកចូលរួមសម្តែងឲ្យផលិតកម្មណាមួយហើយមើលទៅប៉ុន្តែផ្ទុយពីការយល់ឃើញត្រូវបានដឹងថាវត្តមានរបស់ ដាញ់ ម៉ូនីកា លើកនេះគឺគ្រាន់តែមកលេងស្រុកខ្មែរព្រោះនាងមានការនឹករលឹកខ្លាំងដល់ប្រទេសកំណើតខ្លួន។
ជាមួយគ្នានៃដំណើរឆ្លងទ្វីបមកលេងស្រុកខ្មែរពីសំណាក់អ្នកនាង ដាញ់ម៉ូនីកា លើកនេះក្រៅតែពីនាងដើរលេងកំម្សាន្តនៅតំបន់មួយចំនួននៃប្រទេសកម្ពុជាអតីតារាស្រីរូបនេះក៏បានបង្ហាញខ្លួនបង្អួតរាងយ៉ាងស្រស់ស្អាតនៅលើទឹកដីប្រវត្តិសាស្រ្តនៃខេត្តសៀមរាបអង្គរផងដែរ។យ៉ាងណាមិញបើតាមការបង្ហើបពីមិត្តភក្តិធ្លាប់រួមអាជីពជាមួយនាងបានឲ្យដឹងថាបន្ទាប់ ដាញ់ ម៉ូនីកា នាំកូននឹងស្វាមីដើរលេងឆ្អែតហើយនាងក៏បានឡើងយន្តហោះចាក់ចេញពីកម្ពុជាទៅក្រៅប្រទេសវិញហើយដែរកាលពីយប់ថ្ងៃទី១៥ ខែមករា ។
គួររម្លឹកថា អ្នកនាង ដាញ់ ម៉ូនីកា បានសម្រេចចិត្តរៀបការជាមួយស្វាមីជាអាណិកជនខ្មែររស់នៅអូស្ត្រាលីកាលពីអំឡុងចុងខែកុម្ភឆ្នាំ២០១០ដែលគិតមកទល់ពេលនេះមានរយៈពេលឆ្នាំហើយ។ មិនតែប៉ុណ្ណោះបន្ទាប់ពីសម្រេចចិត្តរៀបការនាងក៏បានបោះបង់ចោលអាជីពសិល្បៈទៅរស់ នៅឯនាយសមុទ្រជាមួយស្វាមីដែលរហូតមកដល់ពេលនេះនាងទទួលបានកូន២នាក់ជាចំណងដៃអាពាហ៍ពិពាហ៍ ៕ តារារស្មី






