សូ​ម​ប្រុង​ប្រ​យ័​ត្ន​!​ ​មា​ន​ជន​ខិ​ល​ខូ​ច​ដើ​រ​អួ​ត​ខ្លួន​ជា​រ​ដ្ឋ​លេ​ខា​ធិ​កា​រក្រ​សួ​ង​មុ​ខ​ងា​រ​សា​ធារ​ណៈ​រ​ត់​កា​រ​ត​ម្លើ​ង​ថ្នាក់​ ​​ផ្លាស់​ប្តូ​រ​ក្រ​ប​ខ័​ណ្ឌជា​ថ្នូ​រ​នឹ​ង​លុយ​

0

ភ្នំពេញ៖ មន្ទីរមុខងារសាធារណៈខេត្តសៀមរាបបានធ្វើការជូនដំណឹងដល់ថ្នាក់ដឹកនាំខេត្ត រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការស៊ីវិលទូទាំងខេត្តសៀមរាបសូមប្រុងប្រយ័ត្នខ្ពស់ចំពោះជនខិលខូច ដែលបានអះអាងថាខ្លួនជារដ្ឋលេខាធិការក្រសួងមុខងារសាធារណៈដើម្បីធ្វើការសម្របសម្រួលរត់ការតម្លើងថ្នាក់ ផ្លាស់ប្តូរក្របខ័ណ្ឌជូនហើយតម្រូវឱ្យសាមីខ្លួនផ្តល់នូវថវិកាជាថ្នូរក្នុងការសម្របសម្រួលរត់ការនេះ។
មន្ទីរមុខងារសាធារណៈខេត្តសៀមរាបក៏បានអំពាវនាវសូមបងប្អូនប្រុងប្រយ័ត្នខ្ពស់នូវទង្វើរបស់ជនខិលខូចដូចមានក្នុងសេចក្តីជូនដំណឹងខាងក្រោម ៖