ភ្នំពេញ៖ តារាចម្រៀងក្នុងផលិតកម្មហ្សូន កញ្ញាណាណៃ កាន់តែលេចធ្លោ និងទទួលបានការងារជាច្រើនតាមឆាកតន្ត្រីនៅបណ្តាស្ថានីយ៍ទូរទស្សន៍ នានា ដែលជាហេតុធ្វើឲ្យបុប្ជា មកពីទឹកដីខេត្តព្រៃវែងរីកមុខ ដូចគ្រាប់ជី។
មួយរយៈចុងក្រោយមកនេះ ណាណៃ បានបង្ហាញវត្តមានជាច្រើន នៅលើឆាកតន្ត្រីទាំងនៅស៊ីធីអិន បាយ័ន្ត និង ភីអីនអីន ជាច្រើន នេះមិនរាប់បញ្ចូល កម្មវិធីតន្ត្រីតាមផេកមួយចំនួនផង ។ លើសពីនេះទៅទៀត តារាស្រីរូបនេះ បានបញ្ជាក់ថា ក្រៅពីការច្រៀង នាងក៏រវល់ការថត កុនជាច្រើនផងដែរ ដែលជាហេតុរកពេលសម្រាកគ្មាន ។ ទោះបីជាយ៉ាងនេះក្តី ណាណៃ ថាទោះរវល់យ៉ាងណាក៏សប្បាយចិត្តនឹងទទួលយក ការងារ នេះទាំងស្នាមញញឹម ដោយក្តីរីករាយបំផុត ហើយក៏អរគុណដល់ម្ចាស់ស្ថានីយ៍ទូរទស្សន៍ និងផលិតករ ជាច្រើនដែលតែងតែ ផ្តល់ឱកាស ដល់ខ្លួន ដែលតែងតែជឿជាក់លើនាង ។
ណាណៃ ថាអ្វីៗ ដែលប៉ងតាំងពីក្មេងវ័យបានឈានដល់ដំណាក់កាលមួយហើយ ដែលអាចទទួលយកបានក្នុងជីវិតនេះ ថ្វីបើមិនទាន់ជោគជ័យទាំងស្រុង តែនឹងបន្តជំហរដើម្បីបម្រើដល់ទស្សនិកជន និងអ្នកគាំទ្រ ៕













