ភ្នំពេញ៖ ក្រោយបញ្ចប់ចំណងស្នេហា នឹងប្រកាសលែងខ្វល់ខ្វាយរឿងស្នេហា ដែលនៅចំពោះមុខ ខណៈដែលរកពេលសម្រាកគ្មានក្រោយការងារ ហូរចូលស្អេកស្កះ រកពេលសម្រាកគ្មាន ។
កន្លងទៅថ្មីៗនេះ តារាស្រីសម្តីផ្អែមណូម័រ បានឲ្យដឹងថា ឈប់ខ្វល់ហើយរឿងស្នេហា អ្វីដែលខ្វល់គឺក្រុមគ្រួសារជាពិសេសអ្នកម្តាយរបស់ខ្លួន ដោយបោះបង់រឿងឈឺចាប់គ្មានបានការចោលចូលធុងសំរាម ។
ណូម័រថា ក្រោយលែងខ្វល់ពីរឿងស្នេហា វាជាការពិតណាស់ ការងាររបស់ខ្ញុំ នាពេលបច្ចុប្បន្នស្អេកស្កះ រកពេលសម្រាកគ្មាន ដោយការងារហូរ ចូល តៗគ្នា សឹងតែរកពេលសម្រាប់ខ្លួនមិនបានផង ។ ណូម័រ បានសង្កត់ធ្ងន់ថា ឈប់ខ្វល់ហើយរឿងចំណងស្នេហា ហើយឈប់គិតគូរទៀតដែរ ក៏ព្រោះ តែវាគ្មានផលចំណេញសម្រាប់ខ្ញុំឡើយ តែបច្ចុប្បន្ននេះខ្ញុំមានតែស្នេហាមួយគតគឺស្នេហាចំពោះម្តាយកំសត់របស់ខ្ញុំ ដែលជាមនុស្សថ្លៃថ្លាបំផុត ក្នុងជីវិតខ្ញុំ ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃបុណ្យណូអែល ណូម័រ បានផ្តល់ជូនកាដូដល់មនុស្សជាទីស្រលាញ់របស់ ដោយជូនថវិកាចំនួន ១៥០០ ដុល្លាអាម៉េរិក នឹងបន្តជូនកាដូពិសេសៗ សម្រាប់ថ្ងៃពិសេសផ្សេងៗទៀត៕







