ភ្នំពេញ៖ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានប្រកាសថា នឹងប្រើប្រាស់កីឡដ្ឋាន SRU STADIUM ជាផ្លូវការសម្រាប់ការប្រកួតក្នុងទឹកដីនារដូវកាលថ្មី។
ប្រធានក្លិបអង្គរថាយហ្គឺរ នឹងម្ចាស់កីឡដ្ឋាន SRU បានចុះកិច្ចព្រមព្រៀងនេះមានសុពលភាពរយៈពេល ៣ឆ្នាំ គិតមកទល់ពេលនេះ កីឡដ្ឋាន SRU ដែលមានលើផ្ទៃដី២៧០០០ម៉ែត្រការ៉េ និងអាចផ្ទុកទស្សនិកជនបាន៥០០០នាក់ ស្ថិតក្រោមដំណើរការសាងសង់បានជាង៩០ភាគរយហើយ។
គួរបញ្ជាក់ថា កីឡដ្ឋាន SRU មានទីតាំងនៅផ្លូវសម្ដេចតេជោ ហ៊ុន សែន ក្រវាត់ក្រុង ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប៕



