ភ្នំពេញ៖ តារាសម្តែង Ty Ty បានបង្ហាញនូវអារម្មណ៍អួលណែនដើមក ក្រោយពេលដែលទទួលដំណឹងថា Dj Mini ដែលមានឈ្មោះក្នុងបញ្ជីរថា ខូ មីនា ត្រូវបានគេបាញ់សម្លាប់ នារាត្រីទៀបភ្លឺថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៩។
Ty Ty បានថ្លែងប្រាប់ OBN Asia នៅព្រឹកនេះឲ្យដឹងថា បងអើយខ្ញុំពិតជាសោកស្តាយគាត់ណាស់ មិននឹកស្មានថាមនុស្សល្អឆាប់ស្លាប់ចឹងសោះ ព្រោះថាគាត់ស្លូតល្អណាស់ ទៅណាមកណាអ្នកស្គាល់គាត់សុទ្ធតែស្រលាញ់រាប់អានគាត់ទាំងអស់ ពេលឃើញអ៊ីចឹងមានអារម្មណ៍មួយថា សោកស្តាយខ្លាំង អនោចអធមខ្លាំង អាណិតណាស់ ។

កញ្ញា Ty Ty បានប្រាប់បន្តថា មុនពេលដែលគាត់ស្លាប់ គាត់ធ្វើការនៅ Urban ធ្វើជាឌីជេ ចាក់ភ្លេង ។ ទន្ទឹមជាមួយគ្នានេះដែរ កញ្ញា Ty Ty ក៏សូមឲ្យអ្នកដែលស្គាល់គាត់ទៅចូលរួម ពិធីបុណ្យគាត់ទាំងអស់គ្នា ដើម្បីជូនដំណើរគាត់ជាលើកចុងក្រោយ៕









