អាមេរិកនិងអ៊ីរ៉ង់ផ្ទុះសង្រ្គាម!ក្រសួងពាណិជ្ជកម្មកម្ពុជាថាតម្លៃប្រេងឥន្ធនៈអាចមានការប្រែប្រួល

0

ភ្នំពេញ៖ក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃទី៩មករានេះបានបញ្ជាក់ថាយោងតាមស្ថានភាពទីផ្សារអន្តរជាតិបច្ចុប្បន្នតម្លៃប្រេងឥន្ធនៈអាចមានការប្រែប្រួលមិនអាចព្យាករណ៍ក្រោយកើតមានការផ្ទុះអាវុធនៅតំបន់មជ្ឈឹមបូព៌ាដែលជាតំបន់ផលិតប្រេងដ៏ធំនៅលើពិភពលោក។

ក្រសួងអះអាងបន្ថែមថាប៉ុន្តែទោះបីជាមានការកើនឡើងតម្លៃប្រេងឥន្ធនៈក្តីក្រសួងនឹងគណនាតម្លៃប្រេងទៅតាមប្រកាសរបស់អន្តរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងរ៉ែ និងថាមពល នូវតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាទៅតាមតម្លៃទីផ្សារអន្តរជាតិសម្រាប់រយៈពេល ១៥ ថ្ងៃម្តង ដូចអ្វីដែលយើងបានឯកភាពគ្នាអនុវត្តកន្លងមក ដើម្បីរួមចំណែកផ្តល់នូវស្ថិរភាពសេដ្ឋកិច្ច
-សង្គមរបស់កម្ពុជា។

សេចក្ដីជូនដំណឹងបញ្ជាក់បន្ថែមថាក្រសួងពាណិជ្ជកម្ម សូមឲ្យក្រុមហ៊ុនប្រេងឥន្ធនៈទាំងអស់ ដែលលក់រាយប្រេងឥន្ធនៈនៅក្នុងព្រះរាជាណាចក្រកម្ពុជាមេត្តាចូលរួមសហការអនុវត្តអោយបានល្អដូចអ្វីដែលបានធ្វើកន្លងមក អោយមានប្រសិទ្ធិភាពខ្ពស់៕