ភ្នំពេញ៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០មន្ត្រីឧទ្យានុរក្សស្នាក់ការអូរផាលនិងស្នាក់ការរូងដែកនិងមន្ត្រីឧទ្យានុរក្សតំបន់ទេសភាពបន្ទាយឆ្មារបានចុះល្បាតចាប់ពីចំណុចខាងក្រោយស្នាក់ការអូរផាលរហូតដល់ចំណុចកើយអណ្ដើករួចបន្តទៅដល់ចំណុចអូរថ្មក៏បានឈប់សម្រាកលុះដល់វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃ៦ក៏បានឮសំឡេងសត្វខ្លាស្រែកចម្ងាយពីកន្លែងទីតាំងសម្រាកប្រហែល ជា២០ទៅ៣០ម៉ែត្រហើយសត្វខ្លានោះក៏បានគេចខ្លួនបានប្រហែល៣០០ម៉ែត្រ ក៏បានស្រែកម្ដងទៀត។
គេហទំព័រហ្វេសប៊ុកក្រសួងបរិស្ថានបានអះអាងថាលុះដល់ព្រឹកឡើងថ្ងៃទី៧ ខែមករា ឆ្នាំ ២០២០ កម្លាំងមន្ត្រីឧទ្យានុរក្សបានបន្តល្បាតទៅដល់ចំណុចអូរថ្មទង់ស្ថិតនៅក្នុងភូមិបាក់នឹម សង្កាត់សំរោងក្រុងសំរោង ខេត្តឧត្តរមានជ័យបានជួបជនសង្ស័យចំនួន៣ នាក់កំពុងតែកាត់ជ្រៀកឈើផ្ចឹក កម្លាំងមន្ត្រីបាននាំយកមកស្នាក់ការបាក់នឹម ដើម្បីបង្កសំណុំរឿងតាមនិតិវិធីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ៕