ភ្នំពេញ៖តារាកំប្លែងល្បីនាយពាក់មីដែលធ្លាប់ធ្វើជាកម្មករសំណង់ប្រមាណ១០ឆ្នាំផងដែរនោះបានសម្ដែងក្ដីអាណិតសោកស្ដាយនិងឈឺចាប់យ៉ាងខ្លាំងចំពោះឧបទ្ទវហេតុរលំអគារនៅខេត្តកែបដែលបណ្ដាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់។
បន្ថែមពីលើនេះនាយពាក់មីចោទសួរថាតើអ្នកណាទទួលខុសត្រូវចំពោះបញ្ហានេះ?តើកំហុសអាជ្ញាធរឬម្ចាស់សំណង់?
នាយ ពាក់ មី បានសរសរលើហ្វេសប៊ុកនៅថ្ងៃទី៤មករានេះថា”ស្លាប់នឹងរបួសកម្មករ តើកំហុសអ្នកណា? ខ្ញុំឆ្ងល់ចង់សួថាតើ
1 សាងសង់ខ្លួនឯង អញ្ញាធរ មិនដឹង ?
2 អញ្ញាធរ ដឹង តែអនុញ្ញាតិដោយគិតថាមិនអី ?
3 ដឹងថា អី ដែរ តែ$ ជួយរត់ការអនុញ្ញាត្តិ ?
4 អញ្ញាធរ ហាមដែរ តែម្ចាស់សំណង់លួចសាងសង់ ?
តើបងន្អូនគិតថាយ៉ាងម៉េចវិញ? ខ្ញុំជាកម្មករសំណង់១០ឆ្នាំដែ ខ្ញុំអាណិត នឹងសោកស្តាយ ហើយឈឺចាប់ណាស់”៕







