គ្រូបង្វឹកអធិរាជសលោក Zinedine Zidane បានបញ្ជាក់នៅថ្ងៃសុក្រ ម្សិលមិញនេះថា Eden Hazard នឹងអវត្តមានយ៉ាងហោចណាស់ ១សប្តាហ៍ ទៀត ខណៈដែលរូបគេកំពុងព្យាយាមស្រោចស្រង់នូវបញ្ហារបួសកជើង ។
ថ្លែងមុនការប្រកួតជាមួយ Geatafe លោក Zinedine Zidane បានលើកឡើងថា Hazard នឹងមិនត្រលប់មកវិញនាចុងសប្តាហ៍នេះទេ ហើយ ១០០ភាគរយដែលនឹងអវត្តមានសម្រាប់ព្រឹត្តិការណ៍ Spanish Super Cup ដែលធ្វើឡើងនៅប្រទេសអារ៉ាប់ប៊ីសាអូឌីតនៅសប្តាហ៍ក្រោយ។

គ្រូបង្វឹកសញ្ជាតិបារាំងខាងលើបានបន្ថែមថា Hazard នឹងមិនធ្វើដំណើរទៅជាមួយនោះទេ ដោយគាត់នៅបន្តព្យាបាលស្រោចស្រង់នូវបញ្ហារបួស ហើយសង្ឈឹមថា បន្ទាប់ពីយើងត្រលប់មកពីកម្មវិធី Spanish Super Cup យើងអាចនឹងជួបគាត់។
ថ្វីបើប្រកួតចុងក្រោយជួបនូវបញ្ហាខ្លះៗ ជាពិសេសមិនអាចស្វែងរកគ្រាប់បាល់បាន ប៉ុន្តែលោក Zidane បាននិយាយថា យើងបានត្រលប់មករកទម្រង់លេងល្អវិញហើយ ហើយយើងកំពុងទន្ទឹងរងចាំលេងម្តងទៀត ក៏ព្រោះតែយើងមានការលើកទឹកចិត្តខ្ពស់ ៕
