ភ្នំពេញ៖លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ស្នើឲ្យអភិបាលរាជធានី-ខេត្តទូទាំងប្រទេសរួមគ្នាលុបបំបាត់សេវាសុខាភិបាលឯកជននិងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលខុសច្បាប់ ។
យោងតាមសំណើររបស់ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ជម្រាបមកអភិបាលរាជធានី-ខេត្តទូទាំងប្រទេសកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បញ្ជាក់ថា “យើងសង្កេតឃើញនៅមានសេវាសុខាភិបាលឯកជន អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ដែលមិនមានច្បាប់មួយចំនួនតូចនៅតែបន្តសកម្មភាពដែលជាការប្រព្រឹត្តខុសច្បាប់ធ្វើអោយប៉ះពាល់សុវត្ថិភាព និង សុខភាពសាធារណៈធ្ងន់ធ្ងរ។សូមអភិបាលរាជធានី-ខេត្តទូទាំងប្រទេស យកចិត្តទុកដាក់ក្នុងស្មារតីអនុវត្តតាមគោលការណ៍វិមជ្ឈការ និង វិសហមជ្ឈការ ចាត់វិធានការលុបបំបាត់សេវាសុខាភិបាលឯកជនខុសច្បាប់នៅតាមមូលដ្ឋានគ្រប់គ្រងរបស់ខ្លួនអោយមានប្រសិទ្ធភាពខ្ពស់៕