ភ្នំពេញ៖ ចាំ ជាពាក្យមួយ ដែលមនុស្សទូទៅមិនចង់នឹកនា នឹកឃើញហើយក៏មិនចង់ជួបពាក្យនេះដែរ ចាំមួយភ្លែតវាគ្មានបញ្ហា ប៉ុន្តែចាំមួយជីវិត ជារឿងដែលកាន់តែពិបាក។
ជាមួយបទចម្រៀង ដ៏កំសត់ ក្រោមចំណងជើងថា «ចាំ» បានបង្ហាញនូវសាច់រឿងដ៏កំសត់ ដោយខាងស្រី គឺកញ្ញា ស៊ុយ បូណាវីន បានចាកចេញឆ្ងាយពី តួប្រុស លោក ចំរ៉ុង ហ្សានុ ទៅបំពេញក្តីស្រមៃ ។
លោក ចំរ៉ុង ហ្សានុ បានប្រាប់ថា បទនេះជាបទចម្រៀងស្នាដៃថ្មីរបស់កូនខ្មែរ ក្នុងផលិតកម្ម Elite Media ដោយខាងផលិតករ បានសរសេរសាច់រឿង មួយតម្រូវឲ្យ កញ្ញា ស៊ុយ បូណាវីន Miss Cosmoworld2019 ចាកឆ្ងាយពីលោក ទោះបីលោកឃាត់យ៉ាងណា ក៏នាង ត្រូវតែចាកចេញដើម្បីក្តីស្រមៃ ដោយទៅប្រលងបវរកញ្ញា នៅក្រៅប្រទេស ។ ក្រោយការចាកចេញ របស់នាង លោកតែងតែចងចាំនូវសកម្មភាព គ្រប់យ៉ាង នឹងចាំរហូត តែនាងមិនវិលវិញ ។លោកបន្តថា សង្ឈឹមបទនឹងទទួលបានការគាំទ្រពីប្រិយមិត្តជិតឆ្ងាយ ៕
ទស្សនាបទ «ចាំ» ដូចខាងក្រោមនេះ៖








