ហឹង្សាក្នុងព្រឹត្តិការណ៍ El Calsico

0

ការប្រកួតដ៏ជក់ចិត្តរវាងក្លឹបយក្សអេស្បាញទាំង២ កាលពីយប់មិញនេះ ធ្វើឡើងទាំងដែលមានការប៉ះទង្គិចគ្នា នៅខាងក្រៅទីលាន ដោយជាលទ្ធផលមនុស្សប្រមាណជា៥នាក់ត្រូវបានចាប់ខ្លួន ខណៈដែលមនុស្សដល់ទៅ៤៦នាក់ បានទទួលរងរបួសនៅក្នុងហេតុការណ៍នេះ។

ក្រុមបាតុករដែលត្រូវបានគេស្គាល់ថា ជាក្រុមទាមទារសិទ្ធផ្តាច់រដ្ឋជនជាតិ Catalonia បាននាំគ្នាធ្វើការគប់ដុំថ្មទៅលើកម្លាំងប៉ូលីស និងមានទាំងការវ៉ៃតប់គ្នាជាមួយនឹងកងកម្លាំងប៉ូលីសផង នៅក្រៅកីឡាដ្ឋាន Camp Nou ដែលកំពុងមានការប្រកួតរវាងក្រុម Barcelona ជាម្ចាស់ផ្ទះ និងក្រុមភ្ញៀវ Real Madrid នោះ។

យោងតាមរបាយការណ៍របស់ប៉ូលីសបានអះអាងថា ក្រុមអ្នកតវ៉ាបាននាំគ្នាលើកបដានៃក្រុមផ្តាច់ខ្លួនជនជាតិ Catalania នៅកណ្តាលផ្លូវ ហើយប្រើប្រាស់របារបិទផ្លូវ ធ្វើឲ្យកកស្ទះ និងព្រមទាំងធ្វើការដុំភ្លើង ពេលដែលមានក្រុមប៉ូលីសជាច្រើននាក់ មកដល់កន្លែងកើតហេតុ៕

ប្រែសម្រួល:Lee