លោក Manuel Pellegrini អតីតគ្រូបង្វឹកមេឃខៀវ និងបច្ចុប្បន្នជាគ្រូបង្វឹករបស់ក្លិប West Ham អាចនឹងត្រូវក្លិបបណ្តេញចេញឆាប់ៗ ដោយខាង ភាគីក្លិប បានផ្តល់ការប្រកួតចំនួនពីរទៀត ដើម្បីរក្សាកុំឲ្យក្លិបធ្លាក់ទៅកាន់តំបន់កាត់ចេញ។
អ្វីដែលកាន់តែធ្ងន់ធ្ងរ ក្លិប West Ham នឹងត្រូវធ្វើការងារធ្ងន់ជាមួយ ក្លិបកាំភ្លើងធំ នៅថ្ងៃចន្ទ ក្នុងទឹកដីរបស់ខ្លួន ។
West Ham United បច្ចុប្បន្ន មាន ១៦ពិន្ទុ ស្ថិតនៅលេខរៀងទី១៦ ក្នុងលីកកំពូលអង់គ្លេស ។ គេនៅចាំបានថា កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្លិបញញួរដែក បានឈ្នះទៅលើតោខៀវ 0-1 ក្នុងការប្រកួតក្រៅទឹកដី ហើយជាលទ្ធផល តែមួយគត់ដែលឈ្នះ ក្នុងចំណោម ១០ប្រកួតចុង ក្រោយរបស់ពួកគេ ។
ប៉ុន្តែផ្ទុយទៅវិញ បើសិនជាពីរប្រកួតចុងក្រោយ របស់គាត់ មិនអាចជួយស្រោចស្រង់ក្លិបចេញឲ្យឆ្ងាយពីតំបន់កាត់ចេញនោះទេ ក្រុមប្រឹក្សាភិបាល របស់ក្លិបនឹងគិតគូររឿងផ្លាស់ប្តូរហើយ។
ប្រសិនបើពួកគេធ្លាក់ចូលទៅក្នុងតំបន់កាត់ចោលមុនថ្ងៃបុណ្យណូអែល នោះជាឱកាសចុងក្រោយរបស់ Pellegrini ៕