James នឹងអវត្តមានឲ្យ Real Madrid

0

កីឡាករខ្សែបម្រើជើងឆ្វេង James Rodriguez ត្រូវបានគេជឿជាក់ថា នឹងត្រូវអវត្តមាន ក្នុងការបង្ហាញខ្លួនឲ្យក្លឹបយក្សអេស្បាញ Real Madrid សរុបយ៉ាងហោចណាស់ ៣សប្តាហ៍ក្រោយការទទួលរងរបួសក្បាលជង្គង់រួចមក។

ខ្សែបម្រើសញ្ជាតិកូឡុំប៊ីរូបនេះ មិនបានលេងឱ្យ Real Madrid ទេចាប់តាំងពីថ្ងៃទី ១៩ ខែតុលា នៅពេលដែលរូបគេបានត្រឹមលេងឲ្យក្រុមរបស់ខ្លួនចាញ់ក្នុងលទ្ធផល ១-០ ក្រោមស្នាដៃក្រុម Mallorca ។

ទោះបីជាមិនបានលេង ឬហ្វឹកហាត់សម្រាប់ក្លិបក្តីតែ James នៅតែមានឈ្មោះសម្រាប់បញ្ជីក្រុមជម្រើសជាតិ ក្នុងបេសសកម្មខាងមុខ ដោយក្នុងនោះរូបគេត្រឹមដកឈ្មោះចេញពីការហ្វឹកហាត់ របស់ជម្រើសជាតិប៉ុណ្ណោះ។

ការប្រកាសដែលត្រូវបានធ្វើឡើងដោយ វេបសាយផ្ទាល់របស់ក្លឹប Real Madrid ហើយបញ្ជាក់ការតាមដាន នឹងនៅតែបន្តធ្វើឡើងដោយក្រុមគ្រូពេទ្យ ប៉ុន្តែជឿជាក់ថា James នឹងអវត្តមានយ៉ាងហោចណាស់៦ប្រកួតឲ្យ Real Madrid ជាមិនខាន៕

ប្រែសម្រួល:Lee