ភ្នំពេញ៖ តួស្រី An Na Rose បានប្រកាសជំហរនៅលើបណ្តាញទំនាក់ទំនងសង្គម ដោយគំរាមប្តឹងទៅកាន់ អ្នកដឹកនាំសម្តែងលោក Rith Omega ។
បន្ទាប់ពីលោក ឃុន ធារិទ្ធ ហៅ Rith Omega បានសរសេរនឹងភ្ជាប់មកជាមួយវីដេអូ កាលពីរាត្រីយប់មិញថា ហ៊ឹម លើកមុនត្រឹមលូកគូថ ម្នាក់ៗថាថតដូចរឿង សិច
ចុះឈុតនេះវិញ?
- ឈុតមុនថាថតលេងមិនមានក្នុង MV ចុះឈុតនេះថតជាប់ទាំង អ្នកដឹកនាំសម្តែងកំពុងថតទៀត តើថតលេងរឺយ៉ាងណា?
- សូមអ្នកដឹកនាំសម្តែង ដែលក្នុងVideo នេះឈរកាន់កាម៉េរ៉ាថត ចូលខ្លួនបកស្រាយផង តើកំពុងថតរឿងស៊ិចខ្មែរ រឺ MV?
– តើអ្នកដឹកនាំសម្តែងម្នាក់នឹងយកអីមកគិត មានខួរទេ?
– រឺបទនេះស្នើរទៅក្រសួងវប្បធម៍ សុំជាលក្ខណៈ 18+?


ជាមួយសំណេរនេះ នឹងវីដេអូដែលតួស្រីលេងប្លង់បឺតជញ្ជក់ជាមួយតួប្រុសនេះ បានធ្វើឲ្យសាមីខ្លួន ក្តៅស្លឹកត្រចៀក នឹងប្រកាស ជំហរប្តឹង ។
An Na Rose បានសរសេរថា «Rith Omega ស្អែកខ្ញុំបឹងទៅតាមផ្លូវច្បាប់ ចាំតទល់គ្នានៅតុលាការ» ។
ក្នុងនោះដែរ Rith Omega បានសរសេរតបវិញថា ជេរខ្ញុំហើយ ចង់ប្តឹងខ្ញុំទៀត ហេតុអ្វីព្យាយាមមកឈ្លោះគ្នាជាមួយខ្ញុំ ដើម្បីចង់ល្បី ?
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖




