ភ្នំពេញ៖ បន្ទាប់ពីវីដេអូថតរោលរាលឲ្យតួប្រុសស្ទាបអង្អែល រួចមក ក៏ស្រាប់តែយប់មិញនេះ មានវិដេអូបន្តបន្ទាប់ចេញមកទៀត ដោយតួស្រី AN NA Rose បានបង្ហាញខ្លួនថ្មីមួយទៀត ឲ្យតួប្រុសថើបបឺតមាត់ ជញ្ជាក់យ៉ាងរោលរាល ក្រោមក្រសែភ្នែកមហាជន។
សកម្មភាពរបស់តួស្រី ដើម្បីត្រៀមក្តោមយកទីផ្សារសិចស៊ី និងតួរោលរាលខាងលើនេះ ត្រូវាបានមហាជនខ្លះរិះគន់ និងវាយតម្លៃ ពីសកម្មភាព មិនល្អ ចំពោះការថតបែបនេះ ខណៈដែលជនល្បីក្នុងសង្គម លោក តាន់ គីមសួរ ក៏បានបង្ហាញសារតិះទៀន យ៉ាងពិបាកស្តាប់ទៅលើ តារាស្រី Rose ដែលធ្វើឲ្យសាមីខ្លួនខឹងផងដែរ ។
តាន់ គីមសួរ បានសរសេរ Caption យ៉ាងខ្លី ភ្ជាប់មកជាមួយព័ត៌មានថា «ស្រីគ្មានកេរ្តិ៍ខ្មាស់បានអីខ្វល់ ថោកទាប » ។ ទន្ទឹមជាមួយគ្នានេះដែរ សាមីខ្លួន បានខឹងនឹងឆ្លើយតបវិញថា «បងប្អូនជួយមើលមនុស្ស ថ្លៃថ្នូរក្នុងសង្គមមកជេរមនុស្សស្រី ហើយតាំងខ្លួនឯងថ្លៃថ្នូរទៀត ខ្ញុំស្លូតពេកហើយ ទ្រាំឲ្យគេជេរ» ។

ថ្វីបើរឿងរ៉ាវនេះ អូសបន្លាយយ៉ាងដូច្នោះក្តី រយៈពេលប៉ុន្មានថ្ងៃមកនេះ នៅមិនទាន់ឃើញក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បែរអារម្មណ៍ មកហៅតួអង្គ ឬអ្នកដឹកនាំសម្តែងប្លង់នេះ អប់រំនៅឡើយ ខណៈដែលលោក ហេង ឡុង បានប្រកាសទៅកាន់មហាជនថា នឹងចាត់ចែងទៅលើរឿងនេះ ៕


















