Son ខូចចិត្តខ្លាំងក្រោយធ្វើឲ្យ Gomez បាក់កជើងបិទទាំងទូរស័ព្ទហើយធ្វើដំនើរទៅផ្ទះរបស់ឪពុកម្តាយភ្លាម

0

កីឡាករខ្សែបម្រើវ័យ២៦ឆ្នាំ Andre Gomes ត្រូវបានបញ្ជួនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីធ្វើការវះកាត់ក្រោយហេតុការណ៍របួសបាក់កជើងដ៏រន្ធត់ក្នុងការប្រកួតជាមួយនឹង Spurs នៅនាទីទី៧៨ដោយការព្យាយាមឈូសយកបាល់ពីកីឡាករខ្សែប្រយុទ្ធ Spurs កីឡាករកូរ៉េខាងត្បូង Son។

ហេតុការណ៍ដ៏អាក្រក់នេះភ្លាមៗបានធ្វើឲ្យ Son មានការសោកស្តាយនិយាយអ្វីមិននចេញបានត្រឹមតែទឹកភ្នែកនិងដើរចេញពីការប្រកួតដោយកាតក្រហម។កាសែតរបស់អង់គ្លេសនៅថ្ងៃចន្ទទី៤ខែវិច្ឆិកានេះបានបន្ថែមទៀតថាSonទំនងជាខូចចិត្តខ្លាំងមែនទែនចំពោះហេតុការណ៍នេះដោយចប់ការប្រកួតភ្លាមរូបគេបានបិទទូរស័ព្ទចោលទាំងអស់ហើយធ្វើដំណើរត្រង់ទៅកាន់ផ្ទះរបស់ឪពុកម្តាយរបស់ខ្លួនភ្លាមតែម្តង។

តាមសាក្សីបានបញ្ជាក់ថា Son បានធ្វើដំណើរតែម្នាក់ឯងទៅកាន់អាកាសយានដ្ឋាន John Lennon ប៉ុន្តែទោះបីជាយ៉ាងណារូបគេនឹងនៅតែមិនអាចគេចចេញពីក្រុមអ្នកកាសែតកីឡារបស់ប្រទេសកូរ៉េខាងត្បូងដែលកំពុងរងចាំធ្វើការចុះផ្សាយអំពីហេតុការណ៍មួយនេះឡើយ៕

ប្រែសម្រួល:Lee