ភ្នំពេញ៖ ហាក់ដូចជាមានចេតនា និងផ្គើនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឆ្លុះបញ្ចាំងនូវសកម្មភាពមិនល្អចំពោះក្មេងៗ គួរតែក្រសួងមានវិធាន ការចាត់ចែងហៅអប់រំ ទៅលើអ្នកដឹកនាំ និង តួស្រីដែលកំពុងថតបទនេះ ដើម្បីភាពយុត្តិធម៌ដល់តារាស្រីសិចស៊ីមួយចំនួន ដែល ត្រូវបានក្រសួងធ្លាប់ហៅព្រមាន តាមរយៈឈុតសិចស៊ីកន្លងមក។
កន្លងទៅប្រិយមិត្តក៏បានស្គាល់យ៉ាងច្បាស់ចំពោះតួស្រីរូបនេះ តែងតែរិះគន់គេរឿងសិចស៊ី ប៉ុន្តែពេលនេះគេហៅថា កុកតែងភ្លេចជុង្គ តែជុង្គមិនភ្លេចកុក នោះទេ ហើយរឿងនេះបានធ្លាក់ដល់ខ្លួន ដូចសុភាសិតបុរាណខ្មែរ តែងតាក់តែងប្រាកដមែន ។
An Na Rose ជាឈ្មោះរបស់តួស្រីដែលកំពុងល្បីនៅលើបណ្តាញសង្គម តាមរយៈសកម្មភាពថតបទ «សង្សារផិត មិត្តក្បត់» ដែលជាបទរបស់ លោក ត្រាកូឡា ។ ដោយតួស្រីនេះបានបណ្តោយខ្លួន តាមរយៈការដឹកនាំរបស់ផលិតករ ឲ្យតួប្រុសថើប លូកស្ទាបអង្អែល យ៉ាងរោលរាល ជាទីបំផុត រហូតដល់ទស្សនិកជនលាន់មាត់ថា MV ថតនៅស្រុកខ្មែរឥលូវសាហាវណាស់ ។
ទោះបីជាយ៉ាងនេះក្តី ទាំងផលិតករ និងតួស្រី គឺ An Na Rose កំពុងតែបុកពោះភ័យ ក្នុងករណីបើសិនជាក្រសួងមានវិធានការច្បាស់លាស់ ដោយរក្សាគោលជំហរយុត្តិធម៌ ជូនតារាផ្សេងៗទៀត ដែលធ្លាប់ត្រូវបានក្រសួងកោះហៅព្រមានម្តងហើយម្តងទៀតរឿងសិចស៊ីនេះ ៕












