ភ្នំពេញ៖ ឈុតដ៏រោលរាលខ្លី លូកសាហាវ ថើបស្តែង កំពុងធ្វើឲ្យមហាជនចាប់អារម្មណ៍ និងអ្នកខ្លះផ្តើមប្រតិកម្ម ហើយរឿងរ៉ាវទាំងនេះ វាផ្តើមចេញ ពីការថតបទ «សង្សារផិត មិត្តក្បត់» របស់ តារាចម្រៀង ត្រាកូឡា ដែលជាបទចម្រៀងមានអ្នកមើលរាប់លាននាក់ក្រោយពីចេញ MP3 និង ទើបតែផ្តើមថតកាយវិការ ក្នុងពេលថ្មីៗនេះ ។
ក្រោយពីផ្តើមថត ក៏ត្រូវបានគេទម្លាយឈុតក្រៅឆាក ក្នុងបទនេះ ដោយឃើញតួប្រុសថើបតួស្រី យ៉ាងរោលរាល លូកចាប់កំប៉េះគូថ ច្របាច់ មើលទៅ ហាក់ដូចជារឿងក្តៅសាច់ របស់ជប៉ុនអ៊ីចឹង ។
មានតារាសម្តែង និងសិចស៊ីជាច្រើននាក់ ក៏បានដាក់មន្ទិលសង្ស័យទៅលើបទនេះ ដោយលើកជាសំនួរថា មិនទើសទេ គ្រាន់តែឆ្ងល់…..? សំនួរនេះ ហាក់ចាក់ដោតបន្តិច ដោយគិតថាតើបទនេះអាចចេញរួចដែរឬទេ? តើរងការព្រមានពីក្រសួងវប្បធម៌ និងវិត្រសិល្បៈដែរឬទេ ?
ទន្ទឹមជាមួយគ្នានេះដែរ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក សូមឲ្យថ្នាក់លើ ដែលជាក្បាលម៉ាស៊ីននៃឧស្សាហកម្មកម្សាន្ត ងាក់មកមើល ផង តើវាជាការថតបទចម្រៀង ឬថតរឿងក្តៅសាច់? វាជាកាលីករ រុញច្រាន ដោយឆ្លុះបញ្ចាំងរឿងមិនល្អដល់ក្មេងៗ សារក្រោយ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖