ភ្នំពេញ៖ បទចម្រៀង សង្សាក៏ផិត មិត្តក៏ក្បត់ បានត្រៀមចេញ MV ជាផ្លូវការប៉ុន្តែបទនេះក៏បានផ្ទុះមុនសភាពការទៅទៀត ក្រោយឈុតក្រៅឆាក ត្រូវបានទម្លាយមុន ដែលធ្វើឲ្យមហាជនលាន់មាត់ថាសាហាវឈុតនេះ ខណៈដែល Rith Omega អ្នកដឹកនាំនៅក្នុងផលិតកម្មថោន ថា ចំណងជើង សង្សាក៏ផិត មិត្តក៏ក្បត់ តែកាយវិការវិញលូក ក្តិ….. ។
ពាក្យក្តិ…ទំនងជាអ្នកដឹកនាំខាងលើនេះ ត្រូវបានគេយល់ឃើញថា ប្រហែលជាអ្នកដឹកនាំខាងលើខាងលើចង់និយាយពី កប៉េះគូថហើយមើលទៅ ។
លោក Rith Omega បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមមុននេះថា – តួសម្តែងប្រុសវិញ សុំថតកុំអោយកាត់ អ្នកដឹកនាំស្រែកថាអោយលូកទៅៗ លូកអោយខ្លាំង លូកអោយដល់ទៅ….. (Shit*) ។
តួស្រីមើលទៅជាជនរងគ្រោ ព្រោះសម្តែងដើម្បីចង់ល្បី ហីម…. ។ លោកបានបន្តថា ប្រហែលជាខួរក្បាលអ្នកដឹកនាំសម្តែងម្នាក់នោះគិតតែរឿងនឹង បានជាខ្ញុំឃើញគាត់ផលិត MVលើកណាក៏ផ្តោតតែរឿងថើប រឿងលើគ្រែ ស្រើបស្រាលដែរ ។
លោកបានបន្ថែមថា ប្រហែលគាត់មានឆន្ទះចង់អោយ ខ្មែរមានរឿង Sex ដែលហើយមើលទៅ ។ លោកថា ខ្ញុំនិយាយមែនពេលគេដៀលដល់អ្នកផលិត ដល់អ្នកដឹកនាំសម្តែង ខ្ញុំរអៀសខ្លួនណាស់ ព្រោះខ្ញុំធ្វើខាងនឹងដែរ តែមិនដែលផលិត សាច់រឿងណា ដែលអន់បែបនេះ នឹងធ្វើអោយគេមើលងាយសិល្បះខ្មែរចឹងទេ ៕


