ក្រោយបរាជ័យស្នេហ៍អ្នកអាម៉េរិក ,ពេជ្រ សោភា ល្បីថាចូលការម្តងទៀតនៅឆ្នាំ ២០២០

0

ភ្នំពេញ៖ ចាប់ផ្តើមល្បីៗតគ្នាៗថា ពេជ្រ សោភា នឹងត្រៀមចូលការម្តងទៀតនៅឆ្នាំ ២០២០ ខាងមុខ ជាមួយ តារាសម្តែង ឆឹម សក្កដា ក្រោយបរាជ័យឈ្នះ កាលពីឆ្នាំ ២០១៥ ជាមួយមន្ត្រីអន្តោប្រវេសន៍ លោក ឡៅ ឆលី ។​

គេនៅចាំបានថា កាលពី ល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ តារាចម្រៀងពេជ្រ សោភា បានចូលរោងការម្តងរួចទៅហើយ ជាមួយមន្ត្រីអន្តោប្រវេសន៍ លោក ឡៅ ឆលី យ៉ាងអ៊ឹកធឹក ជាទីបំផុត ។ ប៉ុន្តែក្រោយរៀបការ​អ្នកទាំងពីរបានជួបនូវ​ភាពរកាំរកូស រហូត​ចែកផ្លូវគ្នា ហើយនេះមិនមែនជា លើកទី ១នោះទេ ដែលពេជ្រ សោភា បានបរាជ័យចំពោះស្នេហានោះ នេះមិនរាប់មិនបញ្ចូលជាមួយ ស្នេហា អ្នកអូស្ត្រាលី និង អ្នកអាម៉េរិកម្នាក់ទៀតផង ។

ថ្មីៗនេះដែរ ​នៅ​លើ​បណ្តាញ​សង្គម​អ៊ី​ន​ស្ត្រា​ក្រាម ពេជ្រ សោភា បាន​បង្ហោះ​រូបភាព​ជាមួយ​លោក ឆឹ​ម សក្ក​ដា ជាមួយនឹង​សារ​ដ៏​ភ្ញាក់ផ្អើល​ថា« ជិត​ដល់​ថ្ងៃ​ហើយ ថែ​រាង​តិច ខ្លាច​អត់​ស្អាត »។

ទោះបីជាយ៉ាងនេះក្តី យើងមិនទាន់បានទទួលព័ត៌មាន ១០០ភាគរយថា នេះជារឿងពិតឬយ៉ាងណានោះទេ អាចជាករណីថតឲ្យសំអាងការ ឬយ៉ាងណា ? ព័ត៌មានលម្អិត យើងនឹងបន្តផ្សាយនៅពេលក្រោយទៀត ៕

លោក ឡៅ ឆលី និង ពេជ្រ សោភា អំឡុងពេលកាល