Abraham ប្រាប់ឈ្មោះខ្សែការពារម្នាក់ដែលខ្លួនខ្លាចជាងគេពេលប្រកួត

0

ខ្សែប្រយុទ្ធវ័យក្មេងអង់គ្លេស Tammy Abraham ត្រូវបានគេមើលឃើញបានចាប់ផ្តើមអាជីពបានយ៉ាងល្អជាមួយនឹងក្លឹបតោខៀវ Chelsea នៅរដូវកាលថ្មីនេះប៉ុន្តែតាមការអះអាងរបស់កីឡាកររូបនេះបានបញ្ជាក់ថាមានខ្សែការពារម្នាក់ដែលគេបារម្ភពេលប្រកួត។

van Dijk ជាខ្សែការពារល្អបំផុតលើលោកនៅពេលនេះក៏គឺជាកីឡាករម្នាក់ដែលខ្សែប្រយុទ្ធគ្រប់គ្នាខ្លាចពេលប្រកួតជាមួយផងដែរមិនមែនត្រឹមតែ Tammy នោះឡើយ។Tammy រដូវកាលនេះបានប៉ះជាមួយនឹងហង្សក្រហម Liverpoolm ម្តងហើយដោយមិនអាចរកគ្រាប់បាល់បានឡើយក្នុងទឹកដីខ្លួនឯងនិងបរាជ័យក្នុងលទ្ធផល២ទល់នឹង១។

Tammy បាននិយាយលើកសរសើរជាច្រើនអំពីខ្សែការពារឆ្នើមហូឡង់រូបនេះដោយបានប្រៀបធៀបថាខ្សែការពារភាគច្រើនមិនបានខ្វល់អំពីខ្លួនឡើយគឺផ្តោតសំខាន់តែទៅលើបាល់ប៉ុន្តែ Van Dijk គឺផ្សេង។

ប្រែសម្រួល:lee