ម្តាយ តារាចម្រៀង​ឡេង មុន្នីរចនា បានចែកឋាន​

0

ភ្នំពេញ៖ បើយោងតាមផេក សិល្បករកម្ពុជា បានឲ្យដឹងមុននេះបន្តិចថា ម្តាយ​តារាចម្រៀង​ញាក់កន្ទ្រាក់អារម្មណ៍ ឡេង មុន្នីរចនា បានស្លាប់ចាកឋាន ទៅកាន់លោកខាងមុខហើយ ។​

តាមផេកខាងលើបានប្រកាសថា សពម្ដាយឡេង មុន្នីរចនា តម្កល់នៅវត្តស្វាយផ្អែម ផ្លូវជាតិលេខ៤ ហើយនឹងត្រូវបូជានៅព្រឹកថ្ងៃទី៦ ខែកញ្ញា។ ឡេង មុន្នីរចនា បានប្រកាសឲ្យមិត្តរួមអាជីពចូលរួមពិធីបុណ្យសពម្ដាយរបស់នាងផងដែរ។

ឡេង មុន្នីរចនា ថ្លែងសារទាំងក្រៀមក្រំថា ”នាងខ្ញុំ រចនា ព្រមទាំងក្រុមគ្រួសារ សូមគោរពអញ្ជើញបងប្អូនសិល្បករ សិល្បការិនីទាំងអស់ដោយក្ដីអនុគ្រោះ សូមអញ្ជើញចូលរួមបុណ្យសពម្ដាយនាងខ្ញុំដែលតម្កល់នៅវត្តស្វាយផ្អែម ផ្លូ
វជាតិលេខ៤ ដោយអនុគ្រោះផង សពបូជានៅថ្ងៃសៅរិ៍ ម៉ោង៦ព្រឹក”៕