ពិតជាមិននឹកស្មានឡើយនៅពេលដែលតួលេខបានបង្ហាញថាក្រោមការដឹកនាំរបស់លោក Frank Lampard ក្លឹបតោខៀវ Chelsea បានទទួលប្រាក់ចំណេញច្រើនខ្លាំងធៀបទៅនឹងគ្រូបង្វឹកផ្សេងទៀតក្នុងឧិកាសនៃការដោះដូរកីឡាករដូវក្តៅ។
The Sunsports របស់អង់គ្លេសចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៥ខែកញ្ញាបានសរសេរថាក្លឹបដែលបានទទួលរងបម្រាមនៃការដោះដូរកីឡាករចំនួន២រដូវកាលនោះបែរទៅជាបានធ្វើឲ្យក្លឹបអង់គ្លេសនេះអាចប្រមូលចំណូលបានពីការលក់កីឡាករចាស់ៗចេញបានទៅដល់១៣៣លានផោនជាទឹកប្រាក់ចំណេញមិនធ្លាប់មានឡើយក្នុងចំណោមគ្រូបង្វឹជាច្រើនកន្លងមក។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺចាប់តាំងតែពីក្លឹបស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រធានក្លឹបលោក Abrahimovic មកក្លឹបធ្លាប់ទទួលបានប្រាក់ចំណេញតែម្តងគត់ក្នុងរដូវកាលដោះដូរបែបនេះគឺក្នុងឆ្នាំ២០១៤ក្រោមការដឹកនាំរបស់លោក Jose Mourinho ប៉ុន្តែមិនច្រើនដូចពេលនេះឡើយ៕
ប្រែសម្រួល:Lee