ប៊ុន រតនា ត្រូវបានគេយករូបលោកទៅឆាតបបួលស្ត្រីម្នាក់ចេញក្រៅក្នុងតម្លៃ ៤០០$

0

ភ្នំពេញ៖ អតីតអ្នកដឹនាំសម្តែង ក្នុងផលិតកម្មថោន លោក​ប៊ុន រតនា ត្រូវបានជនឆបោកម្នាក់ប្រើប្រាស់រូបភាពរបស់លោក ដើម្បីបបួលយកស្រី ម្នាក់ទៅដេកនៅជាមួយក្នុងតម្លៃ ៤០០ដុល្លារអាម៉េរិក ដែលធ្វើឲ្យនារីម្នាក់ក្តៅក្រហាយ ។​

ស្ត្រីម្នាក់ប្រើប្រាស់គណនីឈ្មោះ សុខ ជា បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា មើលមុខ​អាប្រុសថោកនេះ ទៅអេដមកទទួលភ្លាមឆាតមកបបួលចេញក្រៅឲ្យ ៤០០ដុល្លារ​អាម៉េរិក អានេះថោកណាស់គ្មានឲ្យតម្លៃស្រីសោះ អាឆ្កែនេះ ។​

ទោះបីជាយ៉ាងនេះក្តី សាមីខ្លួន ដែលមិនដឹងរឿងអីទាល់តែសោះ គឺលោក ប៊ុន រតនា បានសរសេរបំភ្លឺថា «សូ​ម​ប្រយ័​ត្ន​មា​ន​ជ​ន​ខិ​ល​ខូ​ច​យ​ក​រូប​ខ្ញុំ​ទៅ​ឆា​ត​ផ្តេ​ស​ផ្តា​ស់​សូ​ម​ស៊ែអោ​យ​ម្ចា​ស់​ផុ​ស​ឃើ​ញ​ផ​ង​​?»។
ជាមួយរឿងរ៉ាវខាងលើ ស្ត្រីឈ្មោះ សុខ ជា ក៏បានព្រលយពាក្យថាចង់ប្តឹងដែរ ៕