ភ្នំពេញ៖ នៅសល់ប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ កម្មវិធីប្រគំតន្ត្រីនៅទឹកដីកូរ៉េខាងត្បូង នឹងកើតឡើងយ៉ាងអឹកធឹក ក្រោមវត្តមានតារាចម្រៀងល្បីៗ កំពូលល ប្រចាំស្រុកខ្មែរ ទៅច្រៀងរាំ។
បើតាមការបង្ហោះរបស់លោក យឹម តាស្រង់ បានសរសេរថា ជួបគ្នានៅកូរ៉េប៉ុន្មានថ្ងៃទៀតនេះបងប្អូន គឺថ្ងៃទី13
នៅអាន់សាន់ ប្រគុំតន្រ្តីផ្ទាល់ ជួបជាមួយកំពូលតារាចម្រៀង ។
ក្នុងនោះដែរលោកក៏បានបង្ហាញពីឈ្មោះកំពូលតារាចម្រៀងដូចជា
1. លោក Preap Sovath
2. khem ខេម
3-គូម៉ា kuma
4-Eva Official អ៊ីវ៉ា
5- TEMPO TRIS
6. Vann Da – វណ្ណដា
7-Mr អូន – OUN
8- Sovath Monineak
9- Sovathmonivann
10-Sovath Sereyvuth
11-ប៉ែន ចំរ៉ុង
12-ក្រុមតន្រ្តីករចចកសមុទ្រ
ដោយឈ្មោះដែលបង្ហាញនេះសុទ្ធសឹងជាកំពូលតារាចម្រៀងពីចំណាត់ថ្នាក់ A និង B ប្រចាំស្រុកខ្មែរ ។
លោកបានបន្តបញ្ជាក់ដោយការសរសេរថា កម្មវិធីប្រគុំតន្ត្រីនេះនិងប្រព្រឹត្តទៅនៅថ្ងៃទី 13. 09 . 2019 នៅទីក្រុងអានសាន កីឡាដ្ឋានអ៊ុនណូរី 온누리운동장 안산시 단원구 성곡동 793 ឬតាមខ្សែរថភ្លើងលេខ4 ចំណតរថភ្លើង Choji ច្រកចេញលេខ1 មានរថយន្ដក្រុងសាធារណៈរង់ចាំទទួល (초지역 Exit.No1)។
ព័ត៌មានលម្អិតសូមទំនាក់ទំនង៖ – 010-9949-6153 / 010-9717-3147 / 010-4447-7168 ។
កម្មវិធីប្រគំតន្ត្រីខាងលើ ទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយបុរី ឡេង ណាវ៉ាត្រា ៕









