កីឡាករខ្សែប្រយុទ្ធ Alexis Sanchez បានលើកឡើងថា លោកមិនសោកស្តាយសម្រាប់ការចាកចេញពីបិសាចក្រហម ព្រោះវាមិនគ្រប់គ្រាន់ក្នុងការលេងដើម្បីភាពជោគជ័យ ។
គេហទំព័រ BBC ចុះផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករឈីលី អាយុ ៣០ឆ្នាំ បាចូលរួមលេងជាមួយ Inter Milan ក្នុងលក្ខណៈខ្ចីជើង នៅខែសីហា បន្ទាប់ពីលេងបាន ១៩ខែ នៅអូត្រាហ្វត ។
Sanchez បានប្រាប់ BBC ថា ខ្ញុំពិតជាសប្បាយរីករាយ ដែលបានលេងនៅបិសាចក្រហមកន្លងទៅ ហើយខ្ញុំតែងតែនិយាយថា វាជាក្លិប ដែលជោគជ័យបំផុត នៅអង់គ្លេស ។
ខ្ញុំចង់ចូលរួមជាមួយពួកគេហើយឈ្នះអ្វីៗទាំងអស់។ ខ្ញុំមិនសោកស្តាយដែលបានទៅទីនោះទេ(Man Utd)។
Sanchez រកបាន ៨០គ្រាប់ ក្នុងចំណោម ១៦៦ ប្រកួតជូនកាំភ្លើងធំ ដោយកុងត្រាក្នុងតម្លៃខ្លួន ៣០លានផោន ពី Barcelona កាលពីឆ្នាំ ២០១៤ ។
កីឡាកររូបនេះបាននិយាយពីការលេងផងដែរ ដោយលោកថា វាជាពេលវេលាតិចតួចដែលឲ្យលោកលេង ។
លោកថា ប្រសិនបើអនុញ្ញាតិឲ្យខ្ញុំលេង ខ្ញុំនឹងព្យាយាមលេងឲ្យល្អ អស់ពីលទ្ធភាព ។ ពេលខ្លះឲ្យខ្ញុំលេងបានតែ ៦០នាទី ហើយពេលខ្លះទៀត មិនឲ្យលេង មិនដឹងមូលហេតុអ្វី ៕