ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានិង លោក មហាធា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីនៅព្រឹកថ្ងៃទី៣ខែកញ្ញាឆ្នាំ២០១៩នេះបានអញ្ជើញជាធិបតីភាពក្នុងពិធីចុះកិច្ចព្រមព្រៀងសំខាន់ៗចំនួន២រវាងប្រទេសទាំងពីរ។
កិច្ចព្រមព្រៀងទាំងពីរនេះរួមមាន៖១៖កិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការគេចវេសពន្ធ និងការចៀសវាងពន្ធដែលចុះហត្ថលេខាដោយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។
ទី២៖ អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដែលចុះហត្ថលេខាដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និង លោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៕