១ឆ្នាំៗ លីតូវហួរ ចំណាយថវិកាខ្ទង់សែនដុល្លារជួល​អង្គរក្សការពារ​គ្រួសារ

0
Mandatory Credit: Photo by Wally Santana/AP/REX/Shutterstock (6809044e) Andy Lau Hong Kong actor Andy Lau poses for photographers during a press event for his latest film "Firestorm" in Taipei, Taiwan Taiwan Firestorm, Taipei, Taiwan

Andy Lau ហៅលីតូវហួរ ថ្មីៗនេះបានបង្ហាញខ្លួននៅអាកាសយានដ្ឋាន ហុងកុងព្រមទាំងមានអង្គរក្សការពារយ៉ាងច្រើន ខណៈដែល តារាហុងកុង រូបនេះបានបញ្ចប់ភារកិច្ចវិស្សមកាលជាមួយភរិយា និងកូនៗ ។
Sina បានចុះផ្សាយកាលពីថ្ងៃទី​២៧ ខែសីហា ឆ្នាំ២០១៩ ឲ្យដឹងថា រូបភាពគ្រួសាររបស់ Andy Lau បានបង្ហាញវត្តមាននៅអាកាសយានដ្ឋាន ហងុកុង ដោយពួកគេបានស្លៀកពាក់សាមញ្ញ ប៉ុន្តែមានម៉ាសបិទជិត​។
ប្រភពបានបន្តថា តួហុងកុងនេះ មានអង្គរក្សជាច្រើន នឹងមានមេដោះ ដែលស្និទ្ធជាមួយគេ ដើម្បីធានាសុវត្ថិភាព ដល់ប្រពន្ធ និងកូន ក្នុងវិស្សមកាល នៅប្រទេសម៉ាឡេស៊ី ។​

សារព័ត៌មានចិនដដែលបានបន្តថា គ្រួសារលីតូវហួរ មានគ្នាតែ ៣នាក់ ប៉ុន្តែមានវ៉ាលីស ចំនួន ១០ ។ ប្រភពនេះបន្តថា ថ្មីបើមានអង្គរក្ស​ជំនួយការ ព្រោងព្រាត ប៉ុន្តែ តួហុងកុងនេះ នៅតែរក្សាកូនស្រីដោយខ្លួនឯង មិនឲ្យឆ្ងាយពីខ្លួន ដោយកាន់ដៃកូន ឈ្មោះ Liu Xiang Hui (Hanna) អំឡុងពេល ចូលទៅកាន់កន្លែង​ត្រួតពិនិត្យ ក្នុងព្រលានយន្តហោះ ។​
លីតូវហួរ មើលទៅជាឪពុកដែលបានផ្តល់ភាពកក់ក្តៅដល់កូន ដោយតែងតែយកចិត្តទុកដាក់ និងថែរក្សា មិនចង់ឲ្យកូនមានបញ្ហាណាមួយ ។ ដោយកន្លងទៅគាត់តែងតែនាំយកមេដោះ អ្នកការពារជាច្រើនដើរតាម អំឡុងពេលដំណើរកម្សាន្ត។​

នៅលើកាសែត​បានចុះផ្សាយថា លីតូវហួរ​បានចំណាយថវិកា ១លានយ័ន ដែលស្មើនឹងលុយដុល្លារ 139,534.23 ដុល្លាអាម៉េរិក ក្នុងមួយឆ្នាំ ដើម្បីជួលអង្គរក្ស ។ ដោយឡែក វិមានរបស់គាត់ក៏មានរបងលួសបន្លាដើម្បីជៀសវាងមនុស្សដែលចង់ដឹងចង់ឃើញពីស្ថានភាពគ្រួសារគាត់ ។
Andy Lau បានស្គាល់ភរិយានាពេលបច្ចុប្បន្នតាមរយៈការណែនាំរបស់មិត្តភក្តិ នៅចុងទសវត្យឆ្នាំ ១៩៨០ ។ ភរិយាគាត់ ជាជនជាតិម៉ាឡេស៊ី និងជាអ្នកគាំទ្រគាត់ផងដែរ នៅខែឧសភាឆ្នាំ ២០១២ ប្តីប្រពន្ធនេះបានស្វាគមន៍កូនស្រីដំបូងរបស់ពួកគេយ៉ាងសប្បាយរីករាយ៕