បន្ទាប់ពីស៊េរីរូបភាពជាច្រើន នៅ “Tinh Tinh Coc” បវរកញ្ញាចំណាត់ថ្នាក់លេខ ២ Thu Dung របស់វៀតណាមនៅបន្តឈរជាប់គាំងជាមួយពាក្យចរចាមអារ៉ាមថា ពាក់ព័ន្ធនឹងអំពើពេស្យាចារ ដោយស៊ីថ្លៃ ១ម៉ោងចូលពី ខ្ទង់ពាន់ ដល់ ម៉ឺនដុល្លារអាម៉េរិក ។
យោងតាមគេហទំព័រ vietgiaitri បានចុះថា ប៉ូលិសផ្នែកព្រហ្មទណ្ឌ ទើបតែបំផ្លាញខ្សែរយៈ ពេស្យាចារ ដោយក្នុងនោះមានតារាស្រីជាច្រើន ដែលចូលរួមក្នុងសង្គមបម្រើផ្លូវភេទនេះ ។ជាពិសេសក្នុងនោះ មាន បវរកញ្ញាចំណាក់ថ្នាក់លេខ ២ម្នាក់ ពិធីការិនី តួល្បីៗ ហើយក្នុងនោះគេឃើញមានអ្នកមានមុខប្រហាក់ប្រហែល ទៅនឹងបវរកញ្ញា Thu Dung ។
នៅលើកាសែតរបស់ vietnamnet បានលើកឡើងថា នោះគឺជា Thu Dung នាងត្រូវបានទស្សនិកជនសំពងម្តងរួចទៅហើយ ពាក់ព័ន្ធការថតរូប អាសអាភាសជាច្រើននៅ ដាឡាត់ ។
បើយោងតាមប្រភពព័ត៌មាននៃការបម្រើផ្លូវភេទនេះ បានលើកឡើងថា សម្រាប់តារាសម្តែង និងតួនីមួយៗ គិតទៅតាមតម្លៃល្បី កម្រិតខ្ពស់ ដោយមួយម៉ោង ក្នុងការបម្រើផ្លូវភេទ ជូនអ្នកមានទ្រព្យសម្បត្តិចន្លោះពី ៧ពាន់ដុល្លារ ទៅ ២៥០០០ ដុល្លារអាម៉េរិក ។
នាង Thu Dung ត្រូវបានគេដកហូតតំណែងបវរកញ្ញារងនៅការប្រកួត Vietnam Top Fashion Model ឆ្នាំ២០១៨ផងដែរ។នៅក្នុងស្ថាននីយ៍នគរបាលក្រុងហូឈីមិញ លោក Du បាននិយាយថា នាង Thu Dung ត្រូវបានភ្ញៀវចំណាយលុយឲ្យ៧ពាន់ដុល្លារ សម្រាប់ការវៃសិច១ម៉ោង។យោងតាមសេចក្តីរាយការណ៍ពីក្រុមនគរបាលក្រុងហូឈីមិញ បានឲ្យដឹងថា នាង Thu Dung និងក្មេងស្រី៣នាក់ផ្សេងទៀត ត្រូវបានរចាប់ខ្លួន ពេលពួកនាងបម្រើការជានារីបម្រើផ្លូវភេទនៅក្នុងសណ្ឋាគារ២កន្លែងនៅក្នុងសង្កាត់១ និងសង្កាត់៥ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨៕