កម្ពុជា និងឡាវប្រឈមមុខដាក់គ្នា ត្រៀមជម្លៀសប្រជាជនចេញ ក្នុងករណីអាសន្នឈានដល់ការផ្ទុះអាវុធ

0

ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានបង្ហាញព័ត៌មានថ្មីមួយទៀតនៅលើហ្វេសប៊ុករបស់លោក ពាក់ព័ន្ធនឹងករណីកងកំលាំងកម្ពុជានៅបន្ទាត់ព្រំដែនស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កំពុងប្រឈមមុខដាក់គ្នាជាមួយយោធាឡាវ នឹងត្រៀមជម្លៀសប្រជាជនចេញ បើសិនមានករណីអាសន្នកើតឡើង​។​

បើតាមសក្តីរាយការណ៍របស់មន្ទីរព័ត៌មានខេត្តព្រះវិហារ បានរាយការណ៍ជូនលោករដ្ឋមន្ត្រីព័ត៌មាន ថា នៅថ្ងៃទី​២៣​ ខែសីហា ឆ្នាំ​២០១៩ សភាពការណ៍ព្រំដែនកម្ពុជា- ឡាវ បើតាមរបាយការណ៍លោកអធិការស្រុកជាំក្សាន្តនិងកងកម្លាំងជួរ​មុ​ខ​​ស​ក​ម្ម​ភា​ព​យោ​ធាឡា​វ​ប​ន្ត​ឈ​រជើ​ង​នៅ​ចំ​ណុ​ចដ​ដែ​ល​ ​ពិ​និត្យ​ឃើ​ញ​មា​​​ន​កា​​​រ​​កើ​​​ន​​​ក​​​ម្លាំង​​​ជា​​​ង​​​មុ​​​ន​ ​​​។​​ ក្នុងនោះដែរ ខាងកងកំលាំងយោធា របស់កម្ពុជា ​
​​ ​ក៌​បា​ន​បន្ថែ​ម​នៅ​គ្រ​ប់គោលដៅត្រៀមចាំបញ្ជា។

គួររំលឹកផងដែរថា បញ្ហាប្រឈមមុខដាក់គ្នារវាងកងកំលាំងកម្ពុជា ជាមួយឡាវ នេះ នៅថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩ ឯកឧត្តម ស្រីឌឹក មេបញ្ជាការកងពលធំលេខ3 បានប្រជុំផ្សព្វផ្សាយដល់ថ្នាក់ដឹកនាំនិងសមត្ថកិច្ចស្រុកជាំក្សាន្តអោយធ្វើការត្រៀមលក្ខណះ ជម្លៀសប្រជាជនចំនួន 4ភូមិក្នុង2ឃុំ ។
របាយការណ៍បន្តថាប្រជាជនដែលរស់នៅ ភូមិរបុញ ភូមិសែនតេជះ ភូមិមរកតតេជោក្នុងឃុំមរកតនិង ភូមិ សែនរុងរឿង ក្នុងឃុំទឹកក្រហមស្រុកជាំក្សាន្ត អោយមកស្នាក់ជានៅគោលដៅចំណុចស្រះម្លិះ និងវត្តទួលអណ្តែតក្នុងស្រុកជាំក្សាន្ត ក្នុងករណីអាសន្ន ឈានដល់ការផ្ទុះអាវុធ ៕