ភ្នំពេញ៖ តារាស្រីដែលកំពុងជោគជ័យក្នុងរបរមុខជំនួញរីកដូចផ្សិត និងស្នេហាវិញកំពុងល្អូកល្អើន ខ្លាំងមែនទែន ក្រោយទទួលបានចំណងដៃស្នេហា មរតកឈាម កូនស្រីមួយរូបជាទីស្រលាញ់ ។
ថ្វីបើមានកូនមួយក្តី ប៉ុន្តែគង់ ចាន់ស្រីមុំ នៅតែមានរូបរាងសិចស៊ីជាទីទាក់ទាញដដែល ដោយអតីតតារាសម្តែងរូបនេះបានព្យាយាមថែរក្សាសម្រស់ និងរូបរាងបានយ៉ាងល្អ ដែលធ្វើឲ្យស្រីៗមួយចំនួនសុំខ្មាស់ ។
ថ្មីៗនេះដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពសិចស៊ី ពីរបីសន្លឹក ក្នុងស្ថានភាពឈុតប៊ីគីនី ជាមួយសារចាក់ដោត ។
គង់ ចាន់ស្រីមុំ បានសរសេរអមជាមួយរូបភាពប៊ីគីនីនោះថា « អ្នកណាថាក្លាយជាអ្នកម្ដាយ មិនអាចស្អាត និងស៊ិចស៊ីបាន សុំទោសម៉ាមីសម័យ២០១៩ហើយ»។
ក្នុងនោះដែរ អ្នកគាំទ្រអតីតតារាសម្តែងរូបនេះ បានសរសើរថា ស្អាត យ៉ាងព្រោងព្រាត ៕


