ភ្នំពេញ៖ អតីតអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា លោក អេ ភូថង ត្រូវបានក្រុមគ្រួសារបញ្ចូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់នៅ កាលម៉ែត្រ ក្រោយពីមានជំងឺក្នុងខ្លួនច្រើនមុខ ដែលធ្វើឲ្យក្រុមគ្រួសាររបស់លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ។
មកដល់ពេលនេះ ថ្វីបើរាងធូរស្រាលបន្តិច ប៉ុន្តែជើងរបស់កីឡាករអេ ភូថង នៅតែបន្តហើមឈឺ ក្រោកមិនរួចពីគ្រែពេទ្យឡើយ ។
បើតាមសម្តីលោក សេន ប៊ុនថេន បានឆ្លើយឆ្លងនៅក្នុងគ្រុបលើកកម្ពស់គុនខ្មែរឯណោះ លោកបានឆ្លើយតបនឹងក្រុមអ្នកគាំទ្រដែលចង់ដឹងសុខទុក្ខ លោកអេ ភូថង ថា បច្ចុប្បន្នស្ថានរបស់លោកអេ ភូថង គឺរាងធ្ងន់បន្តិច ដោយមានជំងឺច្រើនមុខ ក្នុងនោះរលាកសួត និង មានជំងឺលើសជាតិអាស៊ីត ធ្ងន់ធ្ងរ៕