តារាកូរ៉េ​ប្តីសុំលែងព្រោះហេតុផល «ចុងសុដន់មិនសិចស៊ី»

0

កូរ៉េខាងត្បូង៖ រឿងរ៉ាវតារាល្បី Goo Hye Sun និងលោក Ahn Jae Hyun កាន់តែក្តៅគគុកក្រោយសុំលែងលះគ្នា ខណៈដែលភាគីខាងប្រុស មានហេតុផលដ៏រំជើបរំជួល និងហួសចិត្តបំផុត ។​
ករណីពាក់ព័ន្ធតារាសម្តែងប្រុសស្រី ក្នុងទឹកដីកូរ៉េខាងត្បូងនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយចុះព្រោងព្រាត ហើយខាងស្រីក៏បានចេញមុខបង្ហាញទស្សនៈ ពិតមួយចំនួននៃរឿងរ៉ាវ​នេះ ។​

នាង Goo Hye Sun បានទម្លាយហេតុផលពិតប្រាកមួយដែលធ្វើឲ្យប្តីរបស់នាង សុំលែងលះ ដែលធ្វើឲ្យអ្នកគាំទ្រ ស្រឡាំងកាំងហួសចិត្ត ។
នាង Goo Hye Sun បាននិយាយបែបនេះថា “ពេលដែលខ្ញុំសួរគាត់ ថាខ្ញុំបានធ្វើខុសអ្វី? គាត់បានតបមកវិញថា ព្រោះខ្ញុំមិនស៊ិចស៊ី។ ប្តីរបស់ខ្ញុំប្រាប់ខ្ញុំថា មូលហេតុដែលគាត់ចង់លែងលះព្រោះតែចុងសុដន់របស់ខ្ញុំមិនស៊ិចស៊ី។ ហើយបើទោះជាពួកយើងនៅជាមួយគ្នាក៏ពិតមែន ក៏ប៉ុន្តែគាត់ធុញទ្រាន់នឹងជីវិតអាពាហ៍ពិពាហ៍របស់ពួកយើងណាស់ ហើយគាត់សុខចិត្តដេកមើលយូធូបទាល់តែគេងលក់ ដែលបង្ហាញថាគាត់ពិតជាធុញនឹងខ្ញុំខ្លាំងណាស់។ គាត់ទុកខ្ញុំដូចជាខ្មោចនៅក្នុងផ្ទះនេះអញ្ចឹង។ ចុងក្រោយ ស្រីម្នាក់ដែលគាត់ធ្លាប់ស្រលាញ់ខ្លាំង តែពេលនេះគាត់ទុកដូចជាខ្មោចឆៅគួរឲ្យខ្លាចទៅវិញ”៕