វាបានក្លាយទៅជាដំណឹងសម្រាប់ក្លឹបនិងគ្រូបង្វឹកលោក Unai Emery មុនការប្រកួតសំខាន់មួយនាយប់ថ្ងៃសៅរ៍សប្តាហ៍នេះប៉ះជាមួយនឹងក្រុមហង្សក្រហម Liverpool នៅពេលដែលកីឡាករខ្សែបម្រើដ៏សំខាន់ Grainit Xhaka អាចវិលត្រឡប់ចូលមករួមហ្វឹកហាត់វិញហើយបន្ទាប់ពីរបួស។
កាំភ្លើងធំនឹងត្រូវធ្វើដំណើរទៅដល់ទឹកដី Anfield របស់ហង្សក្រហមដែលជាម្ចាស់ជើងឯករងអង់គ្លេសនិងជាម្ចាស់ពានរង្វាន់អ៊ឺរ៉ុប Champion League កាលពីរដូវកាលមុន។Xhaka បានក្លាយទៅជាកីឡាករដ៏សំខាន់ក្រោមការដឹកនារបស់លោក Emery ជាពិសេសរដូវកាលនេះរូបគេនឹងត្រូវទទួលតំណែងជាប្រធានក្រុមផងដែរ។
ក្នុងនោះផងដែរកីឡាករល្អម្នាក់ទៀតរបស់ក្លឹបគឺ Mesut Ozil ក៏បានវិលមកចូលរួមហ្វឹកហាត់វិញផងដែរបន្ទាប់ពីការអាក់ខានអស់២ប្រកួតដំបូងមកហើយរបស់កាំភ្លើងធំArsenal៕
ប្រែសម្រួល:Lee