នាយក្តី​ និងនាយចឺម រួមទាំងតារាល្បីៗ​ជាច្រើនទៀត ត្រៀមស្វាគមន៍​តារាថៃ

0

ភ្នំពេញ៖ នៅថ្ងៃទី​២៩ ខែសីហា​ ឆ្នាំ២០១៩ ក្រុមបាល់ទាត់តារាសិល្បៈកម្ពុជា នឹង​ត្រៀមខ្លួនស្វាគមន៍ ជាមួយតារាថៃ នៅពហុកីឡដ្ឋាន ជាតិអូឡាំពិក ដោយការប្រកួតនេះ ក្នុងន័យស្វែងរកថវិកាជូនមូលនិធិមន្ទីពេទ្យគន្ធបុប្ជា ។ ក្នុងការប្រកួតនេះនឹងចាប់ផ្តើមពីម៉ោង ២៖៣០ ដល់ម៉ោង ០៩៖០០ នាទីយប់។​

ការត្រៀមខ្លួនចូលរួមប្រកួតស្វាគមន៍កីឡាករថៃ ក្នុងន័យប្រកួតដើម្បីសប្បុរសធម៌ គេឃើញមាន តារាចម្រៀង និងជាកីឡាករ U21 របស់ភ្នំពេញក្រោន លោក ឈុន សុវណ្ណភក្តី ហៅនាយក្តី នាយចឺម នាយគ្រឿន នាយពែកមី តារាចម្រៀងគូម៉ា និង តារាល្បីៗ​ជាច្រើនទៀត ដែលបានបង្ហាញវត្តមានក្នុងនាមជាក្រុម​បាល់ទាត់តារាកម្ពុជា ។​

ក្រៅពីក្រុមតារាថៃ ប៉ះក្រុម​តារាកម្ពុជា នៅមានក្រុមបឹងកេត ត្រូវជួបជាមួយក្រុម​បាល់ទាត់​តារាមហាហង្សដូចគ្នា ដែលជាការប្រកួតមិត្តភាព ដើម្បីសប្បរសធម៌ផងដែរ ។​

គួរបញ្ជាក់ផងដែរថា ព្រឹត្តិាការណ៍នេះ បានរៀបចំឡើងដោយលោក អ៊ិន សុភិន ចាហ្វាងផលិតកម្មមហាហង្ស ។