Bayern Munich ចែកម្នាក់មួយពិន្ទុជាមួយ Hertha Berlin បើករដូវកាលយប់មិញ

0

លីកកំពូល​របស់​អាល្លឺម៉ង់ បានចាប់ផ្តើមទន្ទឹមគ្នាជាមួយលីគកំពូលរបស់អេស្ប៉ាញ នៅរាត្រីទៀបភ្លឺយប់មិញ ដោយគូបើកឆាក គឺ Baryern Munich បានស្វាគមន៍ក្រុម Hertha Berlin និងជាលទ្ធផលរួមគឺ ម្ចាស់ពានរដូវកាលចាស់ បានត្រឹមតែលទ្ធផល 2-2 នៅលើទឹកដីខ្លួន​។

គ្រាប់បាល់ដំបូងរបស់ Bayern រកបានដោយកីឡាករ Robert Lewandowski នៅនាទី​២៤ ប៉ុន្តែនៅនាទី ៣៦ និង ៣៩ ភ្ញៀវ រកបានស្មើនិងនាំមុខ ដោយកីឡាករ Dodi Lukebakio និង Marko Grujic ។ រហូតដល់នាទី ៦០ ទើប Robert Lewandowski រកគ្រាប់បាល់តាមស្មើ ដោយបញ្ចប់ក្នុងស្ថានភាពតានឹង ទាំងកាតលឿង ក្នុងលទ្ធផល ចែកពិន្ទុគ្នា ១ពិន្ទុ ដោយឈរនៅលេខរៀងទី​១ និងទី​២ បណ្តោះអាសន្ន ៕
ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=08zcWolZx1U