ភ្នំពេញ៖ ក្រុមគ្រួសារ ដេននី ក្វាន់ បានរៃអង្គាស់ថវិកាគ្នា ជួយដល់សមត្ថកិច្ចមួយរូបដែលត្រូវបានភ្លើងឆេះពេញរាយកាយ ក្នុងករណីផ្ទុះហ្គាស នៅផ្លូវតាណឺយ សង្កាត់ស្លក្រាម ខេត្តសៀមរាប ដោយហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ។
ដោយសារតែមានក្តីអាណិតអាសូរ ខ្លោចចិត្តចំពោះ សមត្ថកិច្ចមួយរូប ត្រូវភ្លើងឆេះពេញរាយកាយសុះសាច់ យ៉ាងដូច្នោះ បានធ្វើឲ្យតារាស្រី ដេននី ក្វាន់ និងបងប្អូនរបស់កញ្ញា បានព្យាយាមរៃអង្គាស់ថវិកា គ្នាជួយតែម្តង។
បើតាមអាចារ្យធំបានសរសេរនៅលើគណនីហ្វេសប៊ុក នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ នេះឲ្យដឹងថា ខ្ញុំ អាចារ្យធំ សូមគោរពអរគុណដល់ក្រុមគ្រួសារប្អូនស្រី Denny Kwan Chann Makara ដែលបានជួយថវិកាចំនួន #២៥៨០០០០រៀល(៦៤៥$) ជួយដល់វីរជន ប៉ូលីសដែលរងគ្រោះក្នុងប្រតិបត្តិការជួយពន្លត់អគ្គីភីយ។
ជូនពរប្អូនស្រី បងស្រីលោកបង និងក្រុមគ្រួសារ ជួបប្រកបតែនឹងពុទ្ធពរ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ ។
ក្នុងនោះដែរ អាចារ្យធំ ក៏បានបង្ហាញពីទំហំទឹកប្រាក់រាយនាមដូចខាងក្រោមនេះ ៖
សរុប៖ ប្អូនស្រីដេននីក្វាន់ 300$ លោកបង ចាន់ មករា 75$ ,បងស្រី ចោម ចន្ទ័ 100$ ,បងស្រី ចោម ក្វាន់100$, បងស្រីធំ ជួន ស៊ីនីម និងស្វាមី 50$ និង សាខា ដេននីក្វាន់ 20$ ៕






